ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីបានចុះទៅរំដោះជនជាតិចិន២នាក់នៅក្នុងហាងចិនមួយកន្លែងដែលស្ថិតនៅខាងជេីងប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ សង្ស័យករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នា។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញជនជាតិចិនមួយក្រុមប្រើរថយន្តមួយគ្រឿងដឹកជនរងគ្រោះមកដាក់នៅក្នុងហាងខាងលេីចំនួន២ទៅ៣ថ្ងៃមកហេីយ។ លុះមកដល់វេលាម៉ោង៩យប់ជនសង្ស័យក៏នាំគ្នាបេីករថយន្តចេញទៅដោយចាក់សោហាងពីខាងក្រៅ។ចំណែកជនជាតិចិន២នាក់ជាជនរងគ្រោះនៅខាងក្នុង។
ប្រភពព័ត៌មានបានបន្តថា លុះមកដល់វេលាកេីតហេតុស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថចុះមកដល់ទីតាំងកេីតហេតុហើយបានរំដោះជនរងគ្រោះទាំង២នាក់យកទៅសួរនាំ។
ពាក់ព័ន្ធនឹងករណីខាងលេីនេះយេីងមិនអាចសុំការបំភ្លឺពីកម្លាំងកងរាជអាវុធហត្ថបាននោះទេ ដោយគ្រាន់តែសង្ស័យថាជាករណីជនជាតិចិនចាប់ជំរិតជនជាតិចិនដូចគ្នាប៉ុណ្ណោះ៕
ដោយ៖ សុខាសែនជ័យ