ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹកស្អែក ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង”

ចែករំលែក៖

ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាញសារព័ត៌មាន គ្រប់និន្នាការទាំងអស់ជ្រាបថា៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង” ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃព្រហស្បតិ៍ ៨កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈ រដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។

សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្តការប្រជាធិបតេយ្យ ថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹង ប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់។

សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ និងអង្គការក្រៅរដ្ឋាភិបាល ចូលរួមទទួលយកព័ត៌មាន ដើម្បីផ្សព្វផ្សាយជាសាធារណៈ។

វាគ្មិនដែលនឹងអញ្ជើញចូលរួម៖ តំណាង ពីខេត្តស្ទឹងត្រែង។ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០៩២ ២០៤ ៤៩៣/ ០៩២ ៨៧២ ៣៣៥៕ 

ដោយ៖ សិលា


ចែករំលែក៖