ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនាតស៊ូរំដោះប្រទេសពីខ្មែរក្រហមមាន ៤ភាគី។ តែក្នុងនោះមានតែភាគីសម្តេចទេ មានកងកម្លាំង។
ការតស៊ូដោយលំបាក ក្នុងការដឹកនាំប្រទេសឲ្យមានសន្តិភាព និងការរីកចម្រើន ដល់សព្វថ្ងៃនេះ ទើបសម្តេចតេជោ ហ៊ុន សែន អញ្ជើញលោក ម៉ក់ ហើន មកលេងនៅកម្ពុជា ដោយសម្តេចចេញថ្លៃសំបុត្រយន្តហោះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «នយោបាយឈ្នះ-ឈ្នះ» គឺសម្តេចសំដៅត្រឹមការបិទបញ្ចប់ភ្លើងសង្គ្រាម។ ដោយឡែកការតស៊ូផ្នែកនយោបាយ ជារឿងធម្មតាសម្រាប់ប្រទេសប្រកាន់របបប្រជាធិបតេយ្យ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងទឹកចិត្តដល់ការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះធនធានមនុស្សជាកត្តាដ៏ចាំបាច់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបង្កើតឱ្យបានជារឿងលំបាកមួយ តែការធានាឱ្យបាននូវនិរន្តរភាពរឹតតែលំបាកមួយទៀត។
ជាមោទនភាពរបស់ប្រជាពលរដ្ឋកម្ពុជា ដែលមានប្រមុខដឹកនាំរាជរដ្ឋាភិបាល ប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ គឺសម្ដេចតេ ជោហ៊ុនសែន តែងនៅរួមសុខ រួមទុក្ខ ជាមួយប្រជាជនគ្រប់កាលៈទេសៈ។ មានសម្ដេចតេជោហ៊ុនសែន គឺមានសន្តិភាព មានការអភិវឌ្ឍ មានយុត្តិធម៌សង្គម ដូចយើងទាំងអស់គ្នាបានដឹងរួចមកហើយចំពោះមុខប្រវត្តិសាស្ត្រ សម្ដេចបានដឹកនាំប្រទេស ពីគំនរផេះ បាតដៃទទេ តតែសម្តេវធ្វើឲ្យប្រទេសជាតិរីកចម្រើនមកទល់បច្ចុប្បន្ន៕
ដោយ៖ សិលា