ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងព័ត៌មាន កំណត់យកថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ នៅវិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី វត្តភ្នំ ជាថ្ងៃប្រឡងចូលបម្រើការងារនៅក្រសួងព័ត៌មាន

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងព័ត៌មាន មានកិត្តិយសសូមជំរាបជូនដំណឹងចំពោះបេក្ខជន បេក្ខនារីដែលបានដាក់ពាក្យប្រឡងចូលបំរើការងារនៅក្រសួងព័ត៌មាន ឆ្នាំ២០២០អោយបានជ្រាបថា គណៈកម្មការរៀបចំការប្រឡង សម្រេចកំណត់សម័យប្រឡង នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ (ក្បែរស្ពានជ្រោយចង្វារ) ចាប់ផ្តើមពីម៉ោង ៧:០០នាទី ព្រឹក ជាកំណត់ ដោយឡែក មុខជំនាញព័ត៌មានវិទ្យា ត្រូវប្រឡងនៅសាលប្រជុំព្រះវិហារ នៅទីស្តីការក្រសួង ព័ត៌មាន ។ បេក្ខជន បេក្ខនារី សូមមកពិនិត្យផ្ទៀងផ្ទាត់ឈ្មោះប្រឡង មុនមួយថ្ងៃ នៃសម័យប្រឡង នៅនាយកដ្ឋានបុគ្គលិក នៃក្រសួងព័ត៌មាន ។

ព័ត៌មានផ្សេងៗ ដែលទាក់ទងដល់ការប្រឡង បេក្ខជន បេក្ខនារីអាចសាកសួរ រៀងរាល់ម៉ោងធ្វើការនៅ នាយកដ្ឋានបុគ្គលិក នៃក្រសួងព័ត៌មាន ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖