ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី​ចូ បៃឌិន តែងតាំង​ រដ្ឋមន្ត្រីមានដើមកំណើតវៀតណាម

ចែករំលែក៖

ប្រធានាធិបតី​ចូ បៃឌិន​ បានតែងតាំង លោក​​​ ដាត ត្រាន់(Dat Tran) ជារដ្ឋមន្ត្រី នៃអតីតយុទ្ធជនអាមេរិក។ ការតែងតាំងនោះមានប្រសិទ្ធភាពភ្លាមៗ។ នេះជាជនជាតិវៀតណាមដំបូងគេដែលត្រូវបានតែងតាំងជារដ្ឋមន្រ្តីក្នុងរដ្ឋាភិបាលអាមេរិក។
តាមសារព័ត៌មាន Star&Stripes លោក Dat Tran នឹងចូលកាន់តំណែងជំនួសអតីតរដ្ឋមន្ត្រី ទទួលបន្ទុកយុទ្ធជន​Robert Wilkie ដែលកាន់តំណែងនេះតាំងពីខែកក្កដាឆ្នាំ​២០១៨។
ការកាន់តំណែង គ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះ ដោយរង់ចាំព្រឹទ្ធសភាអាមេរិកអនុម័តទើប កាន់តំណែងពេញសិទ្ធិ។ នៅពេលនេះគេមិនទាន់ដឹងថា លោក​ Dat Tran ​​កាន់តំណែងនេះបានយូរប៉ុនណានោះឡើយ។ នៅថ្ងៃទី ២៧ខែមករា​ខាងមុខរូបលោកនឹងអនុម័តឲ្យចូលកាន់តំណែង​បណ្តោះអាសន្ន។
លោក​ Dat Tran ​ធ្លាប់កាន់តំណែងជារដ្ឋលេខាធិការក្រសួងអតីតយុទ្ធជនអាមេរិក ។ លោកបានធ្វើការនៅក្នុងស្ថាប័ននេះ​ជាង១០ឆ្នាំ កន្លងមកហើយ​។ លោកក៏បានធ្វើជាទីប្រឹក្សារដ្ឋមន្ត្រីជាច្រើនរូប​ផងដែរ។
មុនពេលធ្វើការឲ្យរដ្ឋាភិបាលអាមេរិក លោក Dat tran ​ធ្លាប់ធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុនអគ្គិសនីSquare D នៅទីក្រុង Milwaukee រដ្ឋ Wisconsins។ លោក Dat tran បានបញ្ចប់មហាវិទ្យាល័យOhio ផ្នែកបច្ចេកទេសនិងបណ្តាញឧស្សាហកម្ម៕

ដោយ៖ធី រីណា(រូបថត៖Star & Stripes.)


ចែករំលែក៖