ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ី​ចាប់ខ្លួន​មនុស្ស​២៣០នាក់ ដង្ហែក្បួនបាតុកម្មខុសច្បាប់​គាំទ្រមេបក្សប្រឆាំង

ចែករំលែក៖

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ​២៣ខែមករា បានផ្សាយថា កម្លាំងប៉ូលិសរុស្ស៊ី​បានចាប់ខ្លួនមនុស្សជាង ២៣០នាក់ដែលបានដង្ហែក្បួនបាតុកម្មខុសច្បាប់ដើម្បីគាំទ្រមេបក្សប្រឆាំង Alexei Navalny។
ជាក់ស្តែងប៉ូលិស​រុស្ស៊ី​បានចាប់ខ្លួនបាតុករសរុប​​២៣៨នាក់ ដែលគាំទ្រ លោក​ Alexei Navalny ដែលត្រូវកម្លាំងប៉ូលិសរុស្ស៊ីចាប់ខ្លួនក្រោយចូលដល់ទីក្រុងមូស្គូ ។ ​ក្រោយការចាប់ខ្លួនលោក​ Alexei Navalny បានអំពាវនាវដល់ពលរដ្ឋ​ដែលគាំទ្រលោក ឱ្យដង្ហែក្បួនបាតុកម្មនៅទូទាំងប្រទេស។
មន្ត្រីប៉ូលិសរុស្ស៊ីបានលើកឡើងថា ការធ្វើបាតុកម្មគឺជារឿងខុសច្បាប់ ហើយត្រូវបានរំសាយ ។ កាលពីថ្ងៃទី១៧ខែមករា មេដឹកនាំក្រុមប្រឆាំងលោក​ Alexei Navalny ត្រូវបានប៉ូលិសចាប់ខ្លួននៅពេលកំពុងត្រួតពិនិត្យលិខិតនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងមូស្គូ។ លោកបានទៅស្នាក់នៅអាល្លឺម៉ង់​តាំងពីដើមឆ្នាំ​២០២០។
សហគម​ន៍អឺរ៉ុប និងអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងដល់ការចាប់ខ្លួនមេបក្សប្រឆាំងរូបនេះ ដោយបានអំពាវនាឲ្យដោះលែងជាបន្ទាន់៕ ដោយ៖ធី រីណា

រូបភាព៖ TASS


ចែករំលែក៖