ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ខ្ចីម៉ូតូគេហើយយកទៅបាត់ច្រើនថ្ងៃទើបរកមុខឃើញ

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១កម្លាំងនគរបាលខេត្តបាត់ដំបងដឹកនាំដោយលោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងក្រុមអន្តរាគមន៍បង្ការ បង្ក្រាបសហការជាមួយកម្លាំង នគរបាលអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះប្រតិបត្តិការបង្ក្រាបករណីរំលោភលើទំនុកចិត្ត (ខ្ចីម៉ូតូ)០១ករណី។

ករណីនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សយ កុសល់ ភេទប្រុស អាយុ២៦ឆ្នាំ ទីកន្លែងកំណើតភូមិសិង្ហ ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ រីឯទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ដែលខ្ចីម៉ូតូជនរងគ្រោះហើយជិះគេចខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២រសៀលនៅចំណុចមុខផ្សារទំនើប ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាពខ្ចីម៉ូតូ របស់ជនរងគ្រោះឈ្មោះ ជ័យ មីតួ ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតខេត្តព្រះវិហារ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិអង់សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្រោយពេលម្ចាស់ម៉ូតូឱ្យខ្ចីហើយ ជនសង័្សយបានជិះយកទៅបាត់រហូត ដោយមិនយកមកប្រគល់ឱ្យម្ចាស់វិញឡើយ ។ ដោយមិនមានសង្ឃឹមថា ជនសង័្សយយកម៉ូតូមកប្រគល់ឱ្យខ្លួនវិញ ជនរងគ្រោះបានដាក់

ពាក្យបណ្តឹង ចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយ:ការស្រាវជ្រាវ ស៊ើបអង្កេតរបស់ សមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួន ជនសង័្សយខាងលើ និងដកហូតបានម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ លេខតួ-ម៉ាស៊ីន5448212 ពាក់ស្លាកលេខព្រះវិហារ 1D6062 ជារបស់ជនរងគ្រោះ ។

បច្ចុប្បន្នការិយាល័យជំនាញ បានកសាងសំណុំរឿង ដើម្បីបញ្ជូនជនសង័្សយទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

ដោយ÷ប្រាថ្នា


ចែករំលែក៖