ខេត្តមណ្ឌលគិរី ៖ រយៈពេញ១សប្ដាហ៍ទី៣ នៃខែមករា ឆ្នាំ២០២១នេះ មន្រ្តីឧទ្យានុរក្សផ្នែកស្រាវជ្រាវសត្វព្រៃនិងជីវៈចម្រុះរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងភ្នាក់ងារល្បាតសហគមន៍តំបន់ការពារធម្មជាតិ បានទទួលវគ្គបណ្ដុះបណ្ដាលបំប៉នបន្ថែមទៅលើជំនាញផ្នែកស្រាវជ្រាវសត្វក្រពើភ្នំ នៅក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេច ដោយមានកញ្ញា MILOU Groenenbrg ប្រធានផ្នែកតាមដាននិងអ្នកស្រាវជ្រាវជីវចម្រុះនៃអង្គការWWF ជាគ្រូឧទ្ទេសនាម។
វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងសិក្សាពីលក្ខណៈជីវសាស្ត្រនិងប្រភេទរបស់ក្រពើភ្នំ (ក្រពើភ្នំ និងក្រពើទឹកប្រៃ), ការកំណត់អត្តសញ្ញាណរបស់ក្រពើ ដានជើង លាមក ទំហំ និងការវាស់វែង ជាពិសេសបង្ហាញពីលទ្ធផល និងវិធីសាស្រ្តប្រមូលសំណាក និងលាមក។
វគ្គបណ្ដុះបណ្ដាលនេះក៏បានបង្ហាញផងដែរនូវលទ្ធផលសិក្សាស្រាវជ្រាវសត្វក្រពើភ្នំនៅក្នុងឆ្នាំ២០១៩ និងលទ្ធផលនៃការវិភាគទៅលើលាមករបស់ក្រពើពីការស៊ីចំណីរបស់វា៕
ដោយ៖ សិលា