ព័ត៌មានទាន់ហេតុការណ៍៖

ឯកសារទស្សទានស្តីពីការរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី២ ដែលនឹងប្រារព្វឡើងនាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ទស្សនទាន ការរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី២ ក្នុងនោះមាន៖

១. សារបាននៃការរៀបចំវេទិកាជាតិអេកូទេសចរណ៍ ខណៈដែលវិស័យទេសចរណ៍ពិភពលោក មានកំណើនក្នុងរង្វង់ប្រមាណ ៥% ក្នុងមួយឆ្នាំ វិស័យអេកូ ទេសចរណ៍ និងទេសចរណ៍សហគមន៍មានកំណើនប្រមាណ ២០ % ជារៀងរាល់ឆ្នាំ។ ក្នុងន័យនេះ ទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ ត្រូវបានចាត់ទុកថាជាសសរស្តម្ភក្នុងការធានាការអភិវឌ្ឍវិស័យទេសចរណ៍ប្រកប ដោយនិរន្តរភាព។

ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នេះ រាជរដ្ឋាភិបាលបានបង្កើតក្រុម ការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក .គ.អ .អ) តាមរយៈសេចក្តី សម្រេចលេខ ១០០ សសរ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន រដ្ឋ មន្ត្រីក្រសួងបរិស្ថានជាអនុប្រធាអចិន្ត្រៃយ៍ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាអនុប្រធាន និង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានីខេត្ត ជាសមាជិក។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានអនុម័តដាក់ឲ្យប្រើប្រាស់ គោលនយោបាយជាតិអេកូទេសចរណ៍ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមនានាជួយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ មូលដ្ឋាន និងចាប់យកកាល្លានុវត្តភាពពីសក្តានុពលនៃធនធានវប្បធម៌ និងធម្មជាតិរបស់កម្ពុជា ក៏ដូចជាប្រែក្លាយតំបន់ដែលមានសក្តានុពល ឲ្យក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍ រួមចំណែក ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងកិច្ចគាំពារធនធានធម្មជាតិ។ ដោយទទួលតោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ បានរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី១ អមជាមួយពិធីប្រកាសដាក់អោយប្រើប្រាស់គោលនយោបាយជាតិ អេកូទេសចរណ៍ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញ។ ជាលទ្ធផល អង្គវេទិកាលើកទី១ បានអនុម័តដាក់ចេញនូវសេចក្តីថ្លែងការណ៍លើកទី១ ស្តីពីការជំរុញការ អភិវឌ្ឍន៍សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងគាំទ្រឲ្យមានការរៀបចំវេទិកាជាតិលើកទី២ នៅឆ្នាំ ២០២០ និងជារៀងរាល់ឆ្នាំ។

សូមអាននូវខ្លឹមសារទៅស្រុងដូចខាងក្រោម៕

ដោយ៖សិលា


ចែករំលែក៖