ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងព័ត៌មាន “សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រឿងបញ្ហាជំងឺកូវីដ១៩ មានតែក្រសួងសុខាភិបាលមួយប៉ុណ្ណោះជាអ្នកឆ្លើយ និង ផ្តល់គ្រប់ព័ត៌មាន ដែលកើតមានឡើង “

ចែករំលែក៖

ខេត្តសៀមរាប៖ ថ្លែងក្នុងឱកាសអបអរសាទរ ខួប ១០ឆ្នាំ នៃដំណើរការផ្សាយ វិទ្យុ FM ជាតិនគរភ្នំ ១០៣ MHz និង ៤ឆ្នាំ ទូរទស្សន៍ជាតិ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរម្លឹកនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា រឿងបញ្ហាជំងឺកូវីដ១៩ មានតែក្រសួងសុខាភិបាល មួយប៉ុណ្ណោះជាឆ្លើយ និង ផ្តល់គ្រប់ព័ត៌មាន ដែលកើតមានឡើង ។

លោក រដ្ឋមន្ត្រីបានលើកឡើងនូវកិច្ចប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីត១៩ បានលទ្ធផលល្អ ហើយបណ្តា ប្រទេសលើពិភពលោក បានរៀនសូត្រតាម អ្វីដែលសំខាន់ក្នុងកិច្ចការងារនេះ គឺបានរៀបចំ ក្រុមអ្នកនាំពាក្យនាំមុខមួយ មានសមត្ថភាពគ្រប់គ្រាន់ ធ្វើការងារ ២៤ ម៉ោង ក្នុងការឆ្លើយតប និងផ្តល់នូវព័ត៌មានពិតប្រាដ ជូនដល់សាធារណជន។
លោក រដ្ឋមន្រ្តី បានលើកឡើងពី បដិវត្តន៏ បួន ចុច សូន្យ គឺហៅថា បញ្ញាញ្ញាណ សិប្បនិមិត្ត ដែលជាសម័យ ព័ត៌មាន ច្រើន និងមានភាពស្មុគស្មាញណាស់ ដោយមិនអាចធ្វេី ម្នាក់ឯងបាននោះទេ ។ ដូច្នេះ គ្រប់មន្ទីរព័ត៌មាន គ្រប់ខេត្ត ក្រុង ត្រូវមានការជួបប្រជុំគ្នារៀងរាល់ថ្ងៃ ដេីម្បីក្តាប់បាន នូវរាល់ ព័ត៌មាន ដែលកេីតមានឡេីងក្នុងខេត្ត របស់ខ្លួន ហើយមន្ទីរត្រូវគិតថា ត្រូវឆ្លើយតប ដោយ ខ្លួនឯង ឬទាក់ទងទៅមន្ទីរជំនាញ ឬទៅអភិបាលខេត្ត? ដេីម្បីឆ្លេីយតប និងដោះ ស្រាយ បានទាន់ពេលវេលា។ ដូច្នេះដេីម្បីអោយការងាររបស់មន្ទីរព័ត៌មានទទួលបាន ជោគជ័យ គឺ ការងារបង្រួបបង្រួមសាមគ្គីភាពផ្ទៃក្នុងគ្នាអោយបានល្អ មានយុត្តិធម៏ ក្នុងការងារជួប និយាយគ្នាជាបង ជាប្អូន ហេីយក៏ត្រូវមានទំនាក់ទំនងល្អជាមួយគ្រប់មន្ទីរជុំវិញ ខេត្ត បណ្តា មន្ទីរព័ត៌មាន ពិសេសអភិបាលខេត្ត ពេលនោះរាល់គ្រប់កិច្ចការងារនឹងបាន ដំណេីរទៅ ដោយរលូន និង មានលទ្ធផលល្អ ៕

ប្រភព: ទទក


ចែករំលែក៖