ភ្នំពេញ ៖ បុរសម្នាក់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ខណៈពួកគេជិះម៉ូតូធុនធំមួយគ្រឿងក្នុងល្បឿនលឿនហើយជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង កាលពីវេលាម៉ោង១១ និង២៥នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ នៅក្បែរមន្ទីរពេទ្យុមិត្តភាពខ្មែរ-សូវៀត ហៅមន្ទីរពេទ្យរុស្សុីប្រហែល៣ម៉ែត្រ តាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះទាំងពីរនាក់នោះគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកេីតហេតុបានប្រាប់ឱ្យដឹងថា ដំបូងគេឃេីញម៉ូតូធុនធំ កម្លាំង1200CC ពណ៌ខ្មៅលាយស ពាក់ស្លាកលេខភ្នំពេញ 1FH- 6696 ត្រុូវបានបុរសពីរនាក់ជិះឌុបគ្នាតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជេីងទៅត្បូងយ៉ាងលឿន។ លុះមកដល់ចំណុចកេីតហេតុស្រាប់តែឃើញរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង ធ្វេីឲ្យម៉ូតូអូសជាង៥០ម៉ែត្រ និងបណ្ដាលឲ្យបុរសម្នាក់បោកក្បាលនិឹងបង្គោលភ្លេីងនៅកណ្ដាលផ្លូវធ្លាយខួរស្លាប់ភ្លាមមួយរំពេច និងម្នាក់ទៀតបានស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ មិនធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃនោះទេ គ្រាន់តែធ្វេីឲ្យខូចខាតរបាំងថ្មពុះចែកទ្រូងផ្លូវតិចតួចប៉ុណ្ណោះ ។
ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហេីយជួយសម្រួលចរាចរណ៍ដល់អ្នកដំណេីរ និងទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះទាំងពីរ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុនិងទាក់ទងទៅសាច់ញាតិឲ្យមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ