ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះបង្ក្រាបសង្វៀនបញ្ជល់មាន់និងឃាត់ខ្លួនមនុស្សបាន៨នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ​ដោយអនុវត្តតាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្ដមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ទទួលផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពីលោក គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ២៧​ ខែ​ មករា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​១៥:១២​នាទី​ម្សិលមិញ នៅ​ចំណុច​វាលស្រែ​ ស្ថិតក្នុងភូមិ​ព្រៃស្វាយ​ ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​​កម្លាំង​ក្រុម​អន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ល្បែងស៊ីសង​ (​ បញ្ជល់មាន់ )​១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​មនុស្ស​ចំនួន​៨​នាក់​មក​កាន់​ស្នងការដ្ឋាន​។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលញៀនល្បែងភ្នាល់នេះរួមមាន៖

១-ឈ្មោះ​ ហ៊ូ​ ឆុន​ ភេទប្រុស​ អាយុ​៥៩​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃស្វាយ​ ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។ 

២-ឈ្មោះ​ គឹង​ ហៀង​ ភេទប្រុស​ អាយុ​ ៥៨​ឆ្នាំ​ មានទីលំនៅ​ភូមិ​ឆាយរំពាត់​ ឃុំ​កន្ទឺ២​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។ 

៣- ឈ្មោះ​ យឿម​ យុត​ ភេទប្រុស​ អាយុ​ ៥៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​ថ្មី​ ឃុំ​កន្ទឺ​១​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។ 

៤- ឈ្មោះ​ ហេីស​ តឿ​ ភេទប្រុស​ អាយុ​ ៥០​ឆ្នាំ​ មានទីលំនៅ​ភូមិ​បត់សាលា​ ឃុំ​បាយដំរាំ​ ស្រុក​បាណន់​ ខេត្ត​បាត់​ដំបង​ ។ 

៥- ឈ្មោះ​ ឆាយ​ ឈៀង​ ភេទប្រុស​ អាយុ​ ៤៦​ឆ្នាំ​ មានទីលំនៅ​ភូមិ​ទួលម្ទេស​ ឃុំ​ធិបតី​ ស្រុក​គាស់ក្រឡ​ ខេត្តបាត់ដំបង​ ។ 

៦- ឈ្មោះ​ នាង​ ធី​ ភេទប្រុស​ អាយុ​ ៥៥​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃស្វាយ​ ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។ 

៧- ឈ្មោះ​ ហាន​ លឿង​ ភេទប្រុស​ អាយុ​ ៥៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​អន្លង់វិល​ ឃុំ​អន្លង់វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។ 

៨-ឈ្មោះ​ ឈឺន​ តាំងទី​ ភេទប្រុស​ អាយុ​ ៥៨​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រៃស្វាយ​ ឃុំ​រាំងកេសី​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ។ 

  វត្ថុតាងដកហូតរួមមានមាន​ ៖​ 

-​ សង្វៀន​សម្រាប់​បញ្ជល់មាន់​ចំនួន​២​ 

-​ មាន់​ជល់​ចំនួន​២​ក្បាល​

-​ ស៊ុម​សម្រាប់​ក្រុង​មាន់​ចំនួន​៣​ 

-​ ឆ្នាំង​ដាំទឹក​សម្រាប់​ស្អំមាន់​ជល់​ចំនួន​១​

-​ ជញ្ជីង​សម្រាប់​ថ្លឹង​មាន់ជល់​ចំនួន​១​ 

-​ ម៉ូតូ​ចំនួន​ ១១​ គ្រឿង​ 

​បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វេីកំណត់ហេតុស្ដាប់ចម្លើយ តាមនីតិវិធីច្បាប់​ ដើម្បីបញ្ជូនទៅកាន់តុលាការ៕

ដោយ៖ សិលា


ចែករំលែក៖