ក្រោយពីមានការបែកបាក់ក្នុងទំនាក់ទំនងរវាងគ្រូបង្វឹក Atalanta លោក Gian Piero Gasperini និងកីឡាករ Papu Gomez ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះបានចុះកិច្ចសន្យាជាផ្លូវការជាមួយក្រុម Sevilla។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA កាលពីថ្ងៃទី២៧ មករា។
ការផ្ទេរនេះត្រូវបានគេដឹងច្បាស់មុនពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រក្នុងពូលនៃការប្រកួតក្របខ័ណ្ឌ Champions League ថា អ្វីមួយដែលនឹងត្រូវផ្តល់ទាក់ទងទៅនឹងការប្រេះឆានៅក្នុងបន្ទប់ផ្លាស់សំលៀកបំពាក់កីឡដ្ឋានBergamo ហើយខណៈដែលមនុស្សជាច្រើនគិតថា លោក Gasperiniមានទំនាស់ជាមួយកីឡាករ Gomez ។
លោក Monchi និង Sevilla កំពុងធ្វើការលើកិច្ចព្រមព្រៀងនេះ និងបានប្រជែងឈ្នះក្លិបនៅអ៊ីតាលីជាច្រើនដើម្បីឈានដល់ការចុះហត្ថលេខាយកកីឡាករខាងលើ ជាពិសេសក្រុម Juventus ដែលត្រូវបានផ្សារភ្ជាប់កាលពីដើមខែនេះ។
កិច្ចព្រមព្រៀងនេះអាចមានតម្លៃរហូតដល់៧លានអឺរ៉ូស្របពេលដែលកីឡាកររូបនេះបានចុះកិច្ចសន្យាដែលនឹងភ្ជាប់រូបគេទៅកាន់ទឹកដីSevilla រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ។
ទោះយ៉ាង Papu Gomez មានវ័យ៣៣ឆ្នាំ អាចបង្ហាញខ្លួននៅថ្ងៃទី១៥ ខែកុម្ភៈ ហើយទំនងជាមិនមានលទ្ធភាពលេងដល់កម្រិតកំពូលសម្រាប់កិច្ចព្រមព្រៀងទាំងមូលនោះទេ។
ការចាកចេញរបស់ Ever Banega បន្ទាប់ពីឈ្នះពានរង្វាន់ Europa League កាលពីរដូវកាលមុនកំពុងជះឥទ្ធិពលដល់ក្រុម Sevilla ដែលមិនទាន់រកឃើញកីឡាករណាជំនួសខ្សែបម្រើ និងខ្សែប្រយុទ្ធបានឡើយប៉ុន្តែពួកគេសង្ឃឹមថា Gomez គឺជាបេក្ខជនដ៏ល្អបំផុតសម្រាប់កន្លែងជំនួសនេះ។
គួររំលឹកថា ក្នុង២៥២ប្រកួតជាមួយ Atalanta ខ្សែប្រយុទ្ធ Gomezរកបាន៥៩គ្រាប់ និងជួយបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត៧១គ្រាប់ ដោយដើរតួសំខាន់ក្នុងការជួយក្រុមក្រោមការដឹកនាំរបស់លោក Gasperiniប៉ុន្តែបន្ទាប់ពីមានរឿងរកាំរកួសជាមួយលោក កីឡាកររូបនេះបង្ខំចិត្តចាកចេញតែម្តង ៕
ដោយ៖ភារៈ