ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានថ្លែងថា ការកំណត់នយោបាយទឹកនេះ បង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តមុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាទឹករបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នយោបាយ ទឹក ផ្លូវ ភ្លើង និងធនធានមនុស្ស ត្រូវបានសម្តេចលើកឡើងតាំងពីពេលសម្តេចទៅចូលរួម ចរចារកសន្តិភាពនៅប្រទេសបារាំងនាឆ្នាំ១៩៨៧មកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបែបនេះ នៅព្រឹកថ្ងៃចន្ទ ទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្តអញ្ជើញអញ្ជើញបើកការដ្ឋាន និងសម្ពោធសមិទ្ធផលថ្មីទៀត សម្រាប់ជាតិ និងប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរៀបចំកម្មវិធីនៅថ្ងៃនេះ ជាសមយុទ្ធលើកទី២ សម្រាប់ការរៀបចំកម្មវិធីក្នុងបរិបទកូវីដ១៩។ សមិទ្ធផលរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនាពេលនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយរដ្ឋាភិបាលបារាំង និងសហភាពអឺរ៉ុប។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា, រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ចំណាយថវិកាប្រមាណ ២៤៧លានដុល្លារអាមេរិក។ ក្នុងនោះថវិកាសាងសង់រោងចក្រ ១៥៥.៥លានដុល្លារ ការរៀបចំបណ្តាញចែកចាយ ៩១.៥លានដុល្លារ។ គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហានទី១ និងទី២ ចំណាយថវិកា ៣៤៨លានដុល្លារអាមេរិក។ ជំហានទី១ និងទី២នេះ អាចផលិតទឹកស្អាតបានប្រមាណ ៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃ និងកោតសរសើរខ្ពស់ចំពោះការប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ត ដែលបានប្រឹងប្រែងកសាងរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកសាវតាររបស់លោក ចម ប្រសិទ្ធ ដែលបានផ្តើមចេញពីជំនួយការផ្ទាល់របស់សម្តេច និងបាននៅជាមួយសម្តេចប្រមាណ៤០ឆ្នាំហើយ
។ សម្តេចតេជោ ហ៊ុន សែន បន្តថា, រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមនចំណាយថវិកា ៤៧.១លានដុល្លារ អាចផលិតទឹកបាន ៥២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ តំបន់អភិវឌ្ឍន៍នៅប្របមហាវិថីឈ្នះឈ្នះ ជាជម្រករបស់ខ្មែរក្រហមនោះទេ ហើយត្រូវបានសម្តេចនាំមន្ត្រីមកកាប់ឆ្កាព្រៃនៅទីនេះ កុំឱ្យខ្មែរក្រហមលាក់ខ្លួន។ សម្តេចតេជោ បានរំលឹកថា បណ្តាញទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ មានប្រើប្រាស់មុនរបបប្រល័យពូជសាសន៍ ប៉ុល ពត តែបណ្តាញនេះ ត្រូវបានបំផ្លាញទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍នេះ៕
ដោយ៖ សិលា