ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងបើកប្រាក់ឧបត្ថម្ភប្រចាំឆមាសដល់ប្អូនៗកុមារកំព្រាចំនួន១៥០ មកពីបណ្តារាជធានី-ខេត្ត ដែលប្រព្រឹត្តទៅនៅផ្ទះកុមារអេមីរ៉ាតសម្រាប់កុមារកំព្រា នាសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ថ្លែងទៅកាន់ប្អូនៗកុមារ និងអាណាព្យាបាល លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកសូមឱ្យប្អូនៗត្រូវមានក្តីសង្ឃឹម និងខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយខ្លួនជាពលរដ្ឋល្អ ជាធនធានមានប្រយោជន៍សម្រាប់សង្គម។
សូមបញ្ជាក់ថា ប្រាក់ឧបត្ថម្ភដល់កុមារកំព្រាទាំង១៥០ នាក់ក្នុងឱកាសនេះ គឺជាជំនួយឧបត្ថម្ភពីមូលនិធិជំនួយមូស្លីមអាឡឺម៉ង់ (Muslimehelfen)៕
ដោយ៖សិលា