ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ចុះបង្រ្កាបជនជាតិចិននិងខ្មែរ៦នាក់​ ក្នុងសណ្ឋាគារយីហោ«លី ស៊ី​ជិន» ក្នុង​​កោះ​ពេជ្រ​ព្រមទាំងដកហូត​កាំភ្លើងខ្លី​ចំនួន២ដើម​ ក្រោយផ្ទុះអាវុធមួយគ្រាប់

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីជនជាតិចិនពីរក្រុមបានធ្វេីសកម្មភាពផ្ទុះអាវុធមួយគ្រាប់នៅក្នុងសណ្ឋាគារយីហោ«លី ស៊ីជិន» មួយកន្លែងនៅក្នុង​​បរិវេណកោះពេជ្រភ្លាមនោះបង្កការភ្ញាក់ផ្អេីលដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះបង្រ្កាបនិងឃាត់ខ្លួនបានជនជាតិចិននិងខ្មែរសរុប៦នាក់។

ករណីជនជាតិចិនផ្ទុះអាវុធខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៣១មករា នៅចំណុចសណ្ឋាគារយីហោ​ «លី ស៊ីជិន» ស្ថិតនៅជាន់ទី ស្ថិតក្នុងបរិវេណកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើហេតុមានករណីផ្ទុះអាវុធមួយគ្រាប់បង្កឡេីងដោយក្រុមជនជាតិចិនពីរក្រុមបានឈ្លោះប្រកែកគ្នារហូតឈានដល់ការផ្ទុះអាវុធមួយគ្រាប់ ផ្អើលដល់​​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញនិងកម្លាំងនគរបាលចម្រុះបានបេីកប្រតិបត្តិការចុះឡោមព័ទ្ធសណ្ឋាគារនេះបានឃាត់មនុស្សចំនួន៦នាក់ ក្នុងនោះ​ ​ចិន៥នាក់ និងខ្មែរម្នាក់ និងដកហូតកាំភ្លើងខ្លីចំនួន២ដើមផងដែរ។

ចំណែកបុរសម្នាក់ ជាសន្តិសុខនៅកោះពេជ្រក៏បានឱ្យដឹងដែរថា នៅវេលាម៉ោងកើតហេតុខាងលើ ពេលខ្លួនកំពុងអង្គុយនៅគោលដៅបុរីវរជន ក៏បានឮសំលេងផ្ទុះអាវុធ​​គ្រាប់ ចេញពីអគារ​​នោះ តែមិនដឹងថា មានរឿងអ្វីកើតឡើងនោះទេ។

បើតាមលោក វរសេនីយ៍ទោ មៀច ឈួនសុីម៉ូលីន អធិការរងខណ្ឌចំការមនក៏បានប្រាប់អង្គភាពនគរដ្រេហ្គន នៅរសៀលថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២១នេះថាពាក់ព័ន្ធករណីខាងលេីនេះគឺជនជាតិចិន២ក្រុមនេះបានឈ្លោះប្រកែកគ្នារឿងជំពាក់លុយ។ ប៉ុន្តែពេលនិយាយគ្នាមិនត្រូវក៏មានការផ្ទុះអាវុធតែម្តងតែមិនមានអ្នករងរបួសនោះទេ។

ក្រោយប្រតិបត្តិការរួចជនសង្ស័យទាំងអស់ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅសាកសួរបន្តដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖ជីណា


ចែករំលែក៖