ភ្នំពេញ៖ បើយោងតាមម្ចាស់គណនីឈ្មោះ Bunthoeun Ev កាលពីពេលថ្មីៗនេះ បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានលើកឡើងថាកូនរបស់គាត់ត្រូវបានគ្រូតម្រូវឲ្យបង់លុយមួយខែ ៦០០០០រៀល ជាថ្លៃដឹងគុណគ្រូ និងត្រូវគេបណ្តេញចេញពីថ្នាក់ដោយសារមិនរៀនគួរថែមទៀតផង។
ម្ចាស់គណនីដដែលបន្តថា “កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុកបណ្តេញចេញពីថ្នាក់ តាមការបោះសម្តីរបស់អ្នកគ្រូបាននិយាយថាបើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធរម៉ុកបើមិនរៀនគួរក៏ត្រូវបង់លុយដែរ ថ្លៃរៀនគួដឹងគុណគ្រូមួយខែ៦០០០០ ៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយឱ្យកូនរៀនគួរមិនបានផង”។
ចំណែកម្ចាស់គណនីហ្វេសប៊ុក Srey Neth SreyNeth ក៏បានជួបករណីស្រដៀងគ្នាបែបនេះផង ដោយបានលើកឡើងថា “សុំទោសទុកជាមុន បើនាងខ្ញុំ post ទៅមានការប៉ះពាល់ 🙏 ដោយសារករណីនេះស្រដៀងគ្នាជាមួយកូនខ្ញុំដែរ ។ កូនប្រុសពៅខ្ញុំរៀនថ្នាក់ទី ៦ នៅសាលាសន្ធរម៉ុកដែរ គ្រូទាលុយ ៦ មុឺនរៀល តាំងពីថ្ងៃចូលរៀនទី ១ ។ ខ្ញុំសួរថាថ្លៃអីគេអ្នកគ្រូ គាត់ថាវាជាការដឹងគុណរបស់ឪពុកម្តាយចំពោះគ្រូដែលគាត់មើល និង បង្រៀនកូនយើង 😨 អុញ…ខ្ញុំគាំងម៉ង ព្រោះខ្ញុំអត់ចង់និយាយច្រើនជាមួយគាត់នៅមានច្រើនទៀតដែលគាត់និយាយមកកាន់ខ្ញុំ អស់អារម្មណ៍គោរពអាលីង 😊 បន្ទាប់មកទៀត ទារលុយម្នាក់ ២ មុឺនរៀល ទិញកង្ហារ 😨ហើយថ្នាក់គាត់សិស្សសរុបជាង ៣០ នាក់ ។ ខ្ញុំសុំសួរដូចឆោត អារឿងលុយទិញកង្ហារហ្នឹង គឺទិញរាល់ឆ្នាំ ឱ្យតែពេលចូលរៀនគឺប្រមូលហើយ អត់យល់! នៅមានទៀតមិនទាន់អស់ទេ 😃 យកពីសិស្ស ១ ថ្ងៃ ៥០០ រៀលផ្សេងទៀត និង រ៉ៃលុយពីសិស្សម្នាក់ ៥០០ រៀលរាល់មួយអាទិត្យម្តង ថ្លៃទិញទឹកជូនអ្នកគ្រូពិសា 😂 ចា៎…នេះចូលរៀនអត់ទាន់ដល់មួយខែទេ ចាំមើលតើខែបន្ទាប់ៗនៅមានអីកើតឡើងទៀត…ហើយសូមបញ្ជាក់ផងដែរ អា៦ មុឺនថ្លៃទឹកចិត្តហ្នឹង គឺជូនជារៀងរាល់ខែ ខកបានតែហាមខាន 😁 ។ សុំបញ្ជាក់មួយទៀត ៖បើលុយរៀនគួរ ខ្ញុំមិនថាទេ ព្រោះនេះជារឿងធម្មតា ដែលគាត់បង្រៀនកូនយើងបន្ថែមក្រៅពីម៉ោងសិក្សា ជូនដោយក្តីគោរព”។
ដោយឡែកជុំវិញករណីខាងលើនេះ អង្គភាពយើងនៅមិនទាន់ដឹងថា តើវាជាការពិតឬយ៉ាងណានោះទេ? ប្រសិនបើជាខាងនាយកសាលាសន្ធរម៉ុក ចង់បំភ្លឺរឿងនេះអង្គភាពយើងនឹងធ្វើការបកស្រាយឲ្យដឹងការពិត ដើម្បីជៀសវាងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់គ្រូបង្រៀនផងដែរ៕ប្រភព៖ហ្វេសប៊ុក