ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ Khedira នឹងចាកចេញពី Juventus ទៅកាន់ក្លិប Hertha Berlin

ចែករំលែក៖

កីឡាករ Sami Khedira គ្រោងនឹងផ្លាស់ចេញពីក្លិJuventus ទៅ Hertha Berlin នៅខែមករានេះ។

កីឡាកររូបនេះត្រូវបានគេរាយការណ៍ថា បានមកដល់ទីក្រុងអាឡឺម៉ង់កាលពីសប្តាហ៍មុន ហើយគ្រោងនឹងពិនិត្យសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅទឹកដីអាល្លឺម៉ង់

យោងតាមសារព័ត៌មាន Kicker ដែលពន្យល់ថា កីឡាករ Khediraអាយុ៣៣ឆ្នាំមិនបាននៅក្នុងផែនការរបស់គ្រូបង្វឹកលោក Andrea Pirloរបស់ក្រុមសេះបង្កង់ Juventus ទេ ហើយមិនបានលេងមួយនាទីសោះក្នុងរដូវកាលនេះ។

ក្រុម Hertha ដែលកំពុងឈរនៅខាងលើតំបន់កាត់ចោលក្នុងក្របខ័ណ្ឌ Bundesliga កំពុងស្វែងរកខ្សែបម្រើដែលមានរដូវកាលសម្រាប់យុទ្ធនាការដែលនៅសល់។

កិច្ចសន្យារបស់គាត់ជាមួយក្រុម Juventus គ្រោងនឹងផុតកំណត់នៅឆ្នាំនេះក្នុងករណីណាក៏ដោយ។

សូមបញ្ជាក់ថា ខ្សែបម្រើ Khedira បានជួយឲ្យអាល្លឺម៉ង់ឈ្នះការប្រកួតបាល់ទាត់ពិភពលោកក្នុងឆ្នាំ ២០១៤ ហើយបានលេងដល់ទៅ៥រដូវកាលនៅទឹកដីអុីតាលី។ គាត់បានទៅដល់ប្រទេសអុីតាលីបន្ទាប់ពីការប្រកបអាជីពពី Real Madrid ជាកន្លែងដែលគាត់រកបាន៦គ្រាប់ក្នុង១០២ប្រកួត។ កាលពីមុនគាត់ធ្លាប់លេងឱ្យក្លិប Stuttgart ដែលជាកន្លែងដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងនៅ Bundesliga

អំឡុងពេលដែលគាត់នៅឯក្លិប Juventus កីឡាករ Khedira បានជួយក្លិបឈ្នះពានរង្វាន់ Serie A ចំនួន ៥ដង និងពាន Coppa Italia ចំនួន៣ដងក៏ដូចជាការស៊ុតបាល់បញ្ចូលទីបាន២១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន១៣លើកក្នុងការបង្ហាញខ្លួន៩៩លើកដោយ៖ភារៈ


ចែករំលែក៖