ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២១ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រារព្វពិធី ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក ។
ក្នុងពិធីនេះក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត ។ មន្ត្រីដែលទទួលផ្ទេរកិច្ច និងតែងតាំងមុខតំណែងចំនួន ៨៥រូប និងបំពាក់ឋានន្តរសក្តិចំនួន ១៣០រូប សរុបចំនួន ២១៥រូប ។ ជាកិច្ចចាប់ផ្តេីមលោកឧត្តមសេនីយ៍ទោ ស្នងការរងទទួលផែនការងារធនធានមនុស្ស បានឡេីងអានប្រកាសរបស់ក្រសួងមហាផ្ទៃ សេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ និងអានលិខិតបង្គាប់ការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជូនដល់អង្គពិធី ។ ជាកិច្ចបន្ទាប់ លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក បានអញ្ជេីញផ្តល់កិត្តិយសផ្តល់លិខិតប្រកាសតែងតាំងជូនលោកស្នងការរង និងបំពាក់សក្តិជូនមន្ត្រីជាច្រេីនរូបទៀតផងដែរ ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ស្នងការរងដែលទេីបទទួលតំណែងថ្មី តំណាងឲ្យលោកស្នងការរង និងមន្ត្រីទាំងអស់ដែលទេីបទទួលបានការតែងតាំង ឡេីងប្តេជ្ញាចិត្តចំពោះមុខគណអធិបតីដោយបានប្តេជ្ញាថា ខិតខំធ្វេីការបម្រេីអង្គភាព បម្រេីប្រជាពលរដ្ឋឲ្យបានល្អបំផុត ។ ជាកិច្ចបញ្ចប់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអបអរសាទរដល់លោកស្នងការរង និងមន្ត្រីជាច្រេីនរូបទៀត ដែលទេីបទទួលបានការផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងតំឡេីងឋានន្តរសក្តិ ត្រូវតែខិតខំបម្រេីអង្គភាព និងប្រជាពលរដ្ឋឲ្យបានល្អបំផុត ជាពិសេសត្រូវតែមានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់ បន្ថែមពីលេីនេះទៀតឯកឧត្តមស្នងការ បានណែនាំដល់ជំនាញបង្ការពន្លត់អគ្គិភ័យ ត្រូវយកចិត្តទុកដាក់ខ្ពស់ មានផែនការច្បាស់លាស់ក្នុងការចុះណែនាំអប់រំ និងបង្ហាត់បង្រៀនអំពីការការពារ និងបង្ការទប់ស្កាត់កុំឲ្យអគ្គិភ័យកេីតឡេីងជាយថាហេតុ ម្យ៉ាងវិញទៀតឯកឧត្តមស្នងការក៏បានណែនាំដល់លោកលោកស្រីស្នងការរង នាយការិយាល័យ ជាពិសេសអធិការនគរបាលខណ្ឌទាំង១៤ ត្រូវចូលរួមសហការ និងអនុវត្តឲ្យបានល្អនូវលក្ខណ:សម្បត្តិទាំង ៧ចំណុច ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យទទួលបានលទ្ធផលល្អបំផុតដើម្បីឲ្យសង្គមជាតិ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសុវត្ថិភាពខ្ពស់ ។ ក្រៅពីនេះទៀតឯកលោកស្នងការបានផ្តោតសំខាន់ទៅលើមន្ត្រីទាំងអស់ត្រូវតែស្លៀកពាក់ឯកសណ្ឋានឲ្យបានត្រឹមត្រូវ ស្អាតបាត គោរពវិន័យកងកម្លាំង ប្រើប្រាស់សម្តី និងកាវិការឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ ត្រូវមានអ្នកប្រចាំការ ដើម្បីដោះស្រាយ និងទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋជាប្រចាំ។ មួយវិញទៀតទាក់ទងទៅនឹងផ្នែកចរាចរណ៍ គ្រប់មន្ត្រប្រចាំការតាមគ្រប់គោល ត្រូវមានភារកិច្ចជួយសម្រួលចរារណ៍ ដើម្បីកាត់បន្ថយការកកស្ទះ ជាពិសេសនៅពេលដែលអនុវត្តន៍ ច្បាប់ចរារណ៍ត្រូវតែប្រើកាយវិការឲ្យបានសមរម្យ ហើយប្រសិនបើឃើញប្រជាពលរដ្ឋដែលមកពីជនបទ ដែលគាត់បានបើកបរល្មើសច្បាប់ផ្សេងៗមិនគួរផ្តោតតែលើការផាកពិន័យខ្លាំងពេកទេ ត្រូវផ្តោតទៅលើវិធានការណែនាំអប់រំ ព្រោះពេលខ្លះគាត់ទេីបមកទីក្រុងជាលើកទី១។ មួយវិញទៀតដែរឯកឧត្តមក៏បានបញ្ជាក់បន្ថែមថាចំពោះករណីអ្នកសារព័ត៌មានគួរតែប្រើសិទ្ធិឲ្យមានដែនកំណត់ មិនត្រូវប្រើប្រាស់សិទ្ធិហួសដែនកំណត់មកលើការអនុវត្តន៍ច្បាប់របស់សមត្ថកិច្ចជំនាញឡើយ៕
ដោយ៖ សិលា