ខេត្តបាត់ដំបង៖ កម្លាំងនគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី២ខែ កុម្ភ:២០២១នេះបានបញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តបន្ទាប់ពីជនសង្ស័យទាំង២នាក់នេះជាមុខសញ្ញាមេខ្យល់នាំពលករខ្មែរឆ្លងដែន ចូលទៅកាន់ប្រទេសថៃ ដោយមិនស្របច្បាប់ ហើយត្រូវសមត្ថកិច្ចចម្រុះ ឈរជើងនៅចំណុចច្រករបៀងស្វាយចេក ក្នុងទឹកដីស្រុកកំរៀង ធ្វើការឃាត់ខ្លួនបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាមម៉ោង១២និង៥៥នាទីរសៀល។
សមត្ថកិច្ចឲ្យដឹងថាជនសង្ស័យទាំងពីរនាក់នោះ មានឈ្មោះ កែវ ជ្រឹង ភេទប្រុស អាយុ៥៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរលក់ដូរ និង ឈ្មោះ តឿក ក្រុងប៉ាត់ ហៅ(ចាន់) ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិស្វាយ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរកម្មករ ដែល ។ ពួកគេបានធ្វើសកម្មភាពលួចនាំយកពលករខ្មែរចំនួន០៤ នាក់ ( ស្រី ១ នាក់ ) ដើម្បីឆ្លងចូលមកប្រទេសកម្ពុជា ហើយក៏ត្រូវកម្លាំងចម្រុះប្រចាំនៅគោលដៅប៉ុស្តិ៍នគរបាលច្រករបៀងស្វាយចេកឃាត់ខ្លួនបាន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់នោះបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបាននាំពលករចំនួន០៤នាក់ខាងលើចូលពិតប្រាកដមែន ហើយយកថ្លៃឈ្នួលក្នុងម្នាក់ចំនួន១០០០(មួយពាន់)បាត ដើម្បីឆ្លងដែនចូលមកប្រទេសកម្ពុជា(ស្រុកកំរៀង)។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ នេះត្រូវបានសមត្ថកិច្ចធ្វើតាមបញ្ជារបស់លោកព្រះរាជអាជ្ញាខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ដោយ៖ ប្រាថ្នា