ព័ត៌មានទាន់ហេតុការណ៍៖

ប្រាសាទកណ្តាលស្រះស្រង់នឹងរួចរាល់ជាស្ថាពរនាថ្ងៃទី២១កម្ភៈ នេះហើយ

ចែករំលែក៖

ខេត្តសៀមរាប ៖ ប្រាសាទកណ្តាលស្រះស្រង់នឹងរួចរាល់ជាស្ថាពរនាថ្ងៃទី២១កម្ភៈ នេះហើយ។គួររំលឹកថាតើ គេបានប្រទះឃើញបដិមាអណ្តើកនៅស្រះស្រង់ពេលណា ?

ក្រុមអ្នកជួសជុលប្រាសាទនៅស្រះស្រង់បានចាប់ដំណើរការជួសជុលរបស់ខ្លួន កាលពីខែមីនា ២០២០ នឹងបញ្ចប់ទៅវិញ នៅថ្ងៃទី២១ កុម្ភៈ ២០២១ នេះហើយ ក្នុងខណៈពេលជួសជុលនោះ ក្រុមការងារបានប្រទះឃើញ ៖

១-ថ្ងៃទី៤ ឧសភា ២០២០ បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ   ខ្វាតពណ៌ស (គ្រឹស្តាល់)  និងត្រីសូល៍ 

២-ថ្ងៃទី៦  ឧសភា ២០២០ ប្រទះឃើញចម្លាក់អណ្តើកចំនួន១ 

៣-ថ្ងៃទី ៨  ឧសភា ២០២០ ប្រទះឃើញចម្លាក់អណ្ដើក១បន្ថែមទៀត  ដែលមានទំហំតូចជាងមុន រួមជាមួយត្រីសូល៍ចំនួន២ ដែលមានរូបរាងពេញលេញ  និង១ទៀតមាន១ចំណែក ៕

ដោយ៖ ស សម


ចែករំលែក៖