វ៉ាក់សាំង ប្រឆាំងកូវីដ១៩ នៅលើពិភពលោក មាន៧ប្រភេទប្រើប្រាស់ជាផ្លូវការ ក្នុងនោះមានវ៉ាក់សាំងរបស់អាមេរិក អង់គ្លេស និងរុស្ស៊ីមានប្រសិទ្ធភាពពី៧០-៩៥% ។ ចំណែក វ៉ាក់សាំងរបស់ចិនវិញមានប្រសិទ្ធភាព ប្រាមាណ៥០%ប៉ុណ្ណោះ។
កាលពីសប្តាហ៍កន្លងមកពិភពលោកទទួលបានដំណឹងល្អ បន្ថែមទៀតស្តីពីវ៉ាក់សាំងខណៈវ៉ាក់សាំងរបស់ក្រុមហ៊ុនJohnson & Johnson និង Novavax បានប្រកាសពីលទ្ធផលធ្វើតេស្តជាលើកចុងក្រោយរបស់ខ្លួន។
វ៉ាក់សាំង JNJ-78436735 ផលិតដោយក្រុមហ៊ុនJohnson & Johnson កំពុងតែផលិតដោយក្រុមហ៊ុនJanssen Pharmaceuticals នៅក្នុងប្រទេសប៊ែលហ្ស៊ិក ក្រោយពេលធ្វើតេស្តមានប្រសិទ្ធភាព ៦៦ភាគរយ ។ ចំណែកការសាកល្បង វ៉ាក់សាំងនេះ នៅអាមេរិកមានប្រសិទ្ធភាពដល់ទៅ៧២ភាគរយ។ អាមេរិក បានបញ្ជាទិញវ៉ាក់សាំងJNJ-78436735 ចំនួន១០០លានដូស ។ ចំណែក ក្រុមហ៊ុនJohnson & Johnson ក៏មានគម្រោងផលិតវ៉ាក់សាំងចំនួន១ពាន់លានដូសនៅក្នុងឆ្នាំ២០២១នេះ។
ចំណែកវ៉ាក់សាំងNVX-CoV2373 របស់ក្រុមហ៊ុនNovavax វិញ មានប្រសិទ្ធភាព៨៩ភាគរយ ក្នុងការសាកល្បងនៅប្រទេសអង់គ្លេស ដោយមានប្រសិទ្ធភាពខ្ពស់ចំពោះវីរុសកូវីដ១៩ ប្រភេទថ្មី ក្នុងប្រទេសអង់គ្លេស ។
តើវ៉ាក់សាំងរបស់ក្រុមណាដែលមានប្រសិទ្ធភាពជាងគេ៖
១- វ៉ាក់សាំងរបស់ក្រុមហ៊ុន Plizer & Biontech អនុម័តប្រើប្រាស់នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០ មានប្រសិទ្ធភាព ខ្ពស់ជាងគេ គឺដល់ទៅ ៩៥%។
២-វ៉ាក់សាំ Moderna (30/11/2020) មានប្រសិទ្ធភាព៩៤ភាគរយ។
៣-វ៉ាក់សាំង Sputnik V (24/11/2020) មានប្រសិទ្ធភាព ៩១%។
៤-វ៉ាក់សាំង Novavax (28/11/2020) មានប្រសិទ្ធភាព ៨៩%។
៥-វ៉ាក់សាំង Oxford/AstraZeneca(23/11/2020)មានប្រសិទ្ធភាព៧០%។
៦-វ៉ាក់សាំង Johnson &Johnson(29/1/2021)មានប្រសិទ្ធភាព ៦៦%។
៧-វ៉ាក់សាំង Sinovac របស់ចិន (12/1/2021)មានប្រសិទ្ធភាព៥០%៕ដោយ៖ធី រីណា
រូបថត៖Getty Images