ព័ត៌មានទាន់ហេតុការណ៍៖

តខ្សែភ្លើងនៅស្នាក់ការរដ្ឋបាលជលផលឆ្នុកទ្រូមិនពន្លត់ម៉ាស៊ីនឆក់ស្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពី យកខ្សែភ្លើងមក.ត ហើយបានប៉ះនឹងដំណរខ្សែពេលដែលកំពុងមានចរន្តឆ្លងកាត់ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលា ម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២១នៅចំណុចស្នាក់ការសង្កាត់រដ្ឋបាលជលផលឆ្នុកទ្រូ ស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ លេន សារុន ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅ ក្នុងភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគី ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
ប្រភពនៅនកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ រៀបចំបើកបញ្ឆេះម៉ាស៊ីនភ្លើង នៅក្នុងស្នាក់ផ្ទះបណ្តែតទឹក ប៉ុន្តែពេលនេះ មានតំណរខ្សែមួយបានដាច់ចេញពីគ្នា ភ្លាមនោះជនរងគ្រោះបានទៅកាន់ខ្សែដើម្បី .ត ខ្សែភ្លើងដែលដាច់នេះ មិនបានពន្លត់ម៉ាស៊ីន ឬ បិតភ្លើងចេញនោះទេ ស្រាប់តែពេលកំពុង ត នោះក៏បណ្តាលឲ្យឆក់ ប្រកាច់ ស្លាប់ភ្លាមៗតែម្តង មិនអាចជួយទាន់ ។
ក្រោយពីហេតុការណ៍នេះកើតឡើង ក៏បានប្រាប់សមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ ដោយសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះ ពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងដោយខ្លួនឯងពិតប្រាកដ និង បានប្រគល់សពឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ៖ចន្ថា


ចែករំលែក៖