ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនពាក់ព័ន្ធទៅនឹងករណីគ្រឿងញៀន។
ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យនេះសមត្ថកិច្ចបានធ្វើឡើងកាលពីវេលាម៉ោង១៥:៣០នាទីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចក្នុងផ្ទះឈ្មោះ វ៉ាង សំនៀង ភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ជនសង្ស័យទាំង២នាក់ខាងលើមាន
១-ឈ្មោះ​ វ៉ាង សំនៀង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
២-ឈ្មោះ រ៉េត គង្គា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ពេលឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៥កញ្ចប់ (មធ្យមចំនួន២កញ្ចប់,តូចចំនួន៣កញ្ចប់) ស្មើទម្ងន់ ១១,៩៦ក្រាម។
២-ទូរស័ព្ទចំនួន១គ្រឿង។
៣-ឧបករណ៍សម្រាប់ប្រេីប្រាស់និងសម្ភារសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ព្រមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចនាំមកសាកសួរដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕

ដោយ៖ស សម


ចែករំលែក៖