ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ក្នុងចំណោម៥នាក់បន្ទាប់ពីជិះម៉ូតូរុឺម៉កដឹកដែកបុកអណ្តូងមិនប្រយ័ត្នបណ្ដាលឲ្យរ៉េចង្កូតធ្លាក់ផ្លូវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានស្លាប់ក្នុងចំណោម៥នាក់បន្ទាប់ពីជួបករណីគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូរុឺម៉កដឹកដែកបុកអណ្តូងមិនប្រយ័ត្នបណ្ដាលអោយរ៉េចង្កូតធ្លាក់ផ្លូវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរព្រមទាំងសមត្ថកិច្ចមកអន្តរាគមន៍។

ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២១ស្ថិតនៅចំណុច ភូមិត្រពាំងរំដេញឃុំត្រពាំងស្ដៅ ស្រុករមាសហែកខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកដែលស្លាប់មានឈ្មោះចាប ញឹប អាយុ៥៧ឆ្នាំ មុខរបរបើករុឺម៉ករស់នៅភូមិត្រកៀបក្តាម ឃុំត្រពាំងស្ដៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

ចំណែកបុរស៤នាក់ទៀតមិនត្រូវបានស្គាល់អត្តសញ្ញាណដោយមិនមានរងរបួសនោះទេគ្រាន់តែខូចខាតម៉ូតូរុឺម៉កប៉ុណ្ណោះ។

បើតាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានម៉ូតូរុឺម៉កមួយគ្រឿងដឹកដែកបុកអណ្តូងមានគ្នា៥នាក់ទាំងអ្នកបើកដោយធ្វើដំណើរពីជើងមកត្បូងខណៈនោះមិនដឹងយ៉ាងម៉េចស្រាប់តែរេចង្កូតធ្លាក់ផ្លូវបណ្ដាលអោយបុរសម្នាក់ស្លាប់បន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែកចំណែក៤នាក់ទៀតមិនមានរងគ្រោះថ្នាក់អ្វីនោះទេ។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖