ព័ត៌មានទាន់ហេតុការណ៍៖

ប្រជារាស្ត្រថៃបង្ហាញក្តីបារម្ភយ៉ាងខ្លាំងក្រោយអគ្គមហេសីបាត់ព្រះកាយ

ចែករំលែក៖

ការអវត្តមានរបស់ព្រះអគ្គមហេសីSuthida នៅក្នុងព្រឹត្តិការណ៍ធំៗ ​ដោយជំនួសវិញនូវមហេសីទីពីរដែលជាអតីតស្នំឯកធ្វើឱ្យប្រជារាស្ត្រថៃបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់ព្រះអគ្គមហេសី។
ព័ត៌មានស្តីពី​រាជវាំងថៃ ត្រូវបានកាត់បន្ថយផ្សព្វផ្សាយ ហើយបានចេញច្បាប់​ពិន័យ ដាក់ទោសដល់អ្នកដែលរិះគន់ព្រះមហាក្សត្រនឹងត្រូវជាប់គុកដល់ទៅ​១៥ឆ្នាំ ។ បច្ចុប្បន្នពលរដ្ឋថៃ ពឹងផ្អែកទៅលើព័ត៌មានដែលរាជវំាងថៃផ្សព្វផ្សាយតែប៉ុណ្ណោះ ។ តាំងពីខែធ្នូ ឆ្នាំ ២០២០ មកទល់ពេលនេះ អគ្គមហេសីមិនបង្ហាញខ្លួននៅទីសាធារណៈជាមួយព្រះមហាក្សត្រឡើយ ដោយជំនួនវិញមហេសីទីពីរ​។
នៅពេលនេះដែរ រាជវាំងថៃ​មិនមានប្រតិកម្មអ្វីជុំវិញ​ព័ត៌មានចចាមអារ៉ាមថា អគ្គមហេសី ស៊ូធីតា (Suthida) នឹងមានវាសនាដូច​មហេសី​៣អង្គផ្សេងទៀត​របស់ព្រះមហាក្សត្រ Maha Vajiralongkorn ដែលត្រូវភៀសខ្លួនទៅរស់នៅក្រៅប្រទេសឬត្រូវដកតំណែង។
​អវត្តមានរបស់ព្រះអគ្គមហេសីកើតឡើងចំពេលដែល​ ព្រះមហាក្សត្របានចូលរួមកម្មវិធីសាធារណៈជាច្រើនលើកដោយមានមេហេសីទីពីរSineenat អមព្រះរាជដំណើរ។ ការបង្ហាញព្រះវត្តមានរបស់អគ្គមហេសីចុងក្រោយនៅថ្ងៃទី​២៨ខែធ្នូឆ្នាំ​២០២០ ពេលនោះ ព្រះមហាក្សត្រ និងព្រះអគ្គមហេសី​ចូលរួមព្រឹត្តិការណ៍គោរពព្រះវិញ្ញាណក្ខន្ធដល់ព្រះអតីតព្រះមហាក្សត្រ​នៅទីក្រុងបាងកក។
ចាប់តំាងពីព្រះមហាក្សត្រវិលត្រឡប់មកពីប្រទេសអាល្លឺម៉ង់វិញនៅខែតុលា មហេសីទីពីរ​Sineenat​ គឺបាននៅក្បែរព្រះកាយព្រះអង្គជានិច្ច​ ក៏ដូចជាចូលរួមនៅក្នុងព្រឹត្តិការណ៍ធំៗ៕

ដោយ៖ធី រីណា(រូបភាព៖Hoàng gia Thái Lan)


ចែករំលែក៖