ភ្នំពេញ ៖ បុរសជនសង្ស័យចំនួន២នាក់ ធ្វើសកម្មភាពលួចទូកស្មាច់របស់ការដ្ឋានសាងសង់ស្ពានកោះនិរោធបើករត់ទៅដល់កោះដាច់ត្រូវកម្លាំងសមត្ថកិច្ចជិះអូប័រដេញតាមឃាត់បានយកមកសាកសួរនាំបង្កការភ្ញាក់ផ្អើល កាលម៉ោងជាង៧ព្រឹក ថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០២១ នៅចំណុចការដ្ឋាន តាមផ្លូវបេតុង ស្ថិតនៅភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះតំណាងអោយការដ្ឋានមានឈ្មោះ គឹម មួន ភេទប្រុស អាយុ៣១ឆ្នាំ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកបានប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២១ មុនកើតហេតុរាល់ថ្ងៃកម្មករជិះទូកទៅមើលការដ្ឋានរាល់ថ្ងៃរហូតដល់យប់បានចាក់សោទុកនៅមាត់ច្រាំងទន្លេរហូតដល់ព្រឹកឡើងថ្ងៃទី០៣ ខែឆ្នាំដដែលបាត់ទូកមិនឃើញទើបបង្កការភ្ញាក់ផ្អើលជិះទូករកតាមច្រាំងទន្លេខ្លាចរបូតខ្សែចងទូររសាត់ទៅ។ តែពេលដើររកមិនឃើញទូកមានមានទំហំបណ្ដោយ ៩ម៉ែត្រ ទទឹង1.2ម៉ែត្រកែច្នៃដាក់ម៉ាស៊ីនរថយន្តងាយស្រួលបើកកុំអោយពិបាកប្រើចង្វាអុំណាមួយដាក់ម៉ាស៊ីនដឹកមនុស្សបានច្រើនផង។ តែទូកស្មាច់នេះមានភ្ជាប់ប្រពន្ធ GPS បើកឆែកទៅឃើញមានអ្នកជិះតាមដងទន្លេមេគង្គឆ្លងកាត់អូតែលសុខារួចប្ដឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋាន។
ជនសង្ស័យឈ្មោះ សុខ ម៉ាំង អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញឃាត់ខ្លួនពីបទ លួចទូកស្មាច់ឃាត់ខ្លួនពីបទលួច(ទូកស្មាច់ប្រើម៉ាស៊ីនរថយន្ត)។
លោក ម៉ៅ សឿត អធិការខណ្ឌបានអោយដឹងថា ក្រោយពីទទួលបណ្ដឹងផ្ទាល់មាត់ពីតំណាងអោយការដ្ឋានដែលបានបាត់ទូកស្មាច់ត្រូវជនសង្ស័យមិនស្គាល់បានលួចរួចជនរងគ្រោះប្រាប់ទូកនិងមានភ្ជាប់ប្រពន្ធGPSហើយក៏បានអោយលោកអធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌសហការជាមួយជនរងគ្រោះបានជិះអូប័រតាមដងទន្លេមេគង្គរហូតដល់សង្កាត់ កោះដាច់ ខណ្ឌជ្រោយចង្វារប្រទះឃើញជនសង្ស័យ ម្នាក់កំពុងជិះទូកបើករត់សំដៅទៅព្រែកតាមាក់ពេលកម្លាំងសមត្ថកិច្ចយើងបើកអូប័រតាមទាន់ជនសង្ស័យលោតចូលក្នុងទឹកទន្លេមេគង្គហើយជនសង្ស័យហែលទឹកលេងរួចក៏សុំអោយសមត្ថកិច្ចជួយស្រង់គាត់ឡើងលើអូប័រផងខ្លាចលិចស្លាប់ហើយបានលើកបុរសជនសង្ស័យឡើងលើអូប័រចាប់វាយខ្នោះឃាត់នាំមកអធិការដ្ឋានខណ្ឌច្បារអំពៅវិញដើម្បីសាកសួរនាំរកបក្ខពួកម្នាក់ទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូលទៅតុលាការដើម្បីចាត់ការបន្តចំណែកបក្សពួកនៅសេសសល់និងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យបញ្ជូលទៅតុលាការ៕
ដោយ៖ជ្រោយពេជ្រ