ព័ត៌មានទាន់ហេតុការណ៍៖

ស្រលាញ់គ្នាបានមួយឆ្នាំខាងប្រុសខ្ចីម៉ូតូខាងស្រីយកទៅបាត់ លុះ៧ខែក្រោយមកទើបប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ យុវជនម្នាក់បានមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់អស់រយៈពេលមួយឆ្នាំមកហើយ ហើយក៏បានខ្ចីម៉ូតូពីនាងជិះសិន ព្រោះខ្លួនគ្មានម៉ូតូជិះ។ ប៉ុន្តែក្រោយពីបានម៉ូតូពីនារីរងគ្រោះហើយ ជនសង្ស័យមិនព្រមយកម៉ូតូមកឲ្យវិញទេ ទោះបីនារីរងរគ្រោះព្យាយាមនិយាយលួងលោមយ៉ាងណាក៏ដោយក៏មិនបានម៉ូតូនោះមកវិញដែរ រហូតមកដល់រយៈពេល៧ខែក្រោយមក គឺនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែលជា១៥នារីរងគ្រោះក៏ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្ដង។ ករណី រំលោភលើទំនុកចិត្តនេះ បានកើតកើតឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង១៤និង០០នាទីនៅចំណុចភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

     មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រ៉ា ចាន់ធុល ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ចំណែកជនសង្ស័យឈ្មោះ ម៉េត វ៉ាន់ដា ភេទប្រុសស្រលាញ់គ្នាបានមួយឆ្នាំខាងប្រុសខ្ចីម៉ូតូខាងស្រីយកទៅបាត់ លុះ៧ខែក្រោយមកទើបប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន ជនជាតិខ្មែរ  មុខរបរលក់ដូរ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យ និងជនរងគ្រោះ ធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នាអស់រយៈពេលប្រហែលមួយឆ្នាំមកហើយ ចាប់តាំងពីចុងឆ្នាំ២០១៩មកម្ល៉េះ ។ រហូតមកដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះ ដោយនិយាយថាខ្លួនអត់មានអីជិះ ហើយចាំយកមកឲ្យនារីរងគ្រោះវិញ។ បន្ទាប់ពីបានម៉ូតូហើយ ជនសង្ស័យជិះទៅបាត់តែម្ដង ដោយមិនប្រគល់ម៉ូតូឲ្យនារីរងគ្រោះវិញទេ ហើយនារីរងគ្រោះបានខំព្យាយាមនិយាយលួងលោមយ៉ាងណា ក៏ជនសង្ស័យមិនព្រមប្រគល់ឲ្យដែរ ។  រហូតមកដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោងប្រហែលជា១៥និង០០នាទី ជនសង្ស័យបានមកស្រុកស្អាងដើម្បីមកជួបជាមួយជនរងគ្រោះ ក៏ត្រូវបានជនរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង ។ 

    នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន ពិតជាបានយកម៉ូតូមានភិនភាគខាងលើពិតប្រាកដមែន។ 

     ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់៕ ស្អាងជ័យ


ចែករំលែក៖