ព័ត៌មានទាន់ហេតុការណ៍៖

កងពលតូចលេខ៧០ បានបន្តហ្វឹកហ្វឺន​បណ្តុះបណ្តាល​ជំនាញដល់យោធិន

ចែករំលែក៖

ភ្នំពេញ៖​ នៅថ្ងៃទី​០៨ ខែកុម្ភៈ​​ ឆ្នាំ​២០២១​ កងពលតូចលេខ៧០ បានបន្តហ្វឹកហ្វឺន​បណ្តុះបណ្តាល​ដល់យោធិន​ នូវជំនាញដូចជា៖
-ការហ្វឹកហ្វឺន​ទ្រឹស្ដី​បេីកបរ ការអនុវត្ត​ជាក់ស្ដែង​ និងជួសជុលរថយន្ត(បឋម​)
-ការហ្វឹកហ្វឺន​ក្បាច់​គុន​កងយោធពលខេមរភូមិន្ទ
-ការហ្វឹកហ្វឺនបំប៉នលំហាត់របៀប បច្ចេកទេសអាវុធថ្មើរជើង និងឋានលេខា

សូមជំរាបថា​ ​យោធិនទាំងអស់បានយកចិត្តទុកដាក់ ក្នុងការរៀនសូត្រ តាមក្បួនយុទ្ធវិធី គោរពវិន័យ សកម្មក្នុងការងារ មានចិត្តក្លាហានមោះមុត មានការទទួលខុសត្រូវ ចេះ​សហការសាមគ្គីភាព និងបន្តខិតខំរៀនសូត្រពីគ្នាទៅវិញទៅមក។

ការហ្វឹកហ្វឺន​នេះដែរ គឺដើម្បីអោយយោធិនទាំងអស់មានសម្ថតភាព​ ចំណេះដឹង​ យកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាព តាមបទបញ្ជារបស់ថ្នាក់ដឹកនាំ និងត្រូវលើកកម្ពស់ស្មារតី​ ដេីម្បការពារប្រទេសជាតិផងដែរ៕

ដោយ៖សិលា


ចែករំលែក៖