ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសកម្ពុជាតូច ប៉ុន្តែមានភ័ព្វសំណាងណាស់ដែលមានថ្នាក់ដឹកនាំគិតគូរផ្តោតការយកចិត្តទុកដាក់ខ្ពស់ដោះស្រាយការលំបាកគ្រប់បែបយ៉ាងរបស់ប្រជាជន

ចែករំលែក៖

ភ្នំពេញ, លោក ហ៊ុន ម៉ាណែត ថ្លែងថា, សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ចំពោះបញ្ហាជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខ មកដល់បច្ចុប្បន្ននេះ កម្ពុជាយើងអាចគ្រប់គ្រងស្ថានការណ៍បានល្អប្រសើរ ដោយមិនទាន់មានករណីឆ្លងច្រើន ហើយករណីស្លាប់នៅក្នុងប្រទេសក៏មិនទាន់មាន ខណៈដែលប្រទេសមួយចំនួនទាំងក្នុងតំបន់ និងពិភពលោកកំពុងបន្តរងគ្រោះខ្លាំង។ ទាំងនេះក៏ដោយសារយើងទាំងអស់គ្នា ទាំងប្រជាជន មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធបានចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវនូវវិធានការដ៏ម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល ហើយចុងក្រោយនេះ គឺវិធានការទប់ស្កាត់នៅច្រកព្រំដែនតែម្តង ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងកំណើនពលករចំណាកស្រុកមកពីក្រៅប្រទេសនេះ ក៏ជាហានិភ័យមួយគួរឱ្យព្រួយបារម្ភផងដែរ។ ដូច្នេះដំណាក់កាលបន្ត នៅក្នុងការងារនេះ គឺបន្តការការពារប្រជាពលរដ្ឋរបស់យើង ទី១៖ តាមរយៈវិធានការណ៍សុខាភិបាល និងទី២៖ តាមរយៈផ្តល់ការចាក់ថ្នាំបង្ការដល់ប្រជាពលរដ្ឋ ដូចបណ្តាប្រទេសផ្សេងៗទៀត៕ដោយ៖សិលា

 


ចែករំលែក៖