ព័ត៌មានទាន់ហេតុការណ៍៖

គួរឱ្យរន្ធត់ខ្លាំងណាស់! បុរសពិការម្នាក់ឡើងកាប់ស្លឹកត្នោត តែចៃដន្យអាក្រក់រអិលជើងធ្លាក់មកដីស្លាប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសពិការម្នាក់ខណៈឡើងកាប់ស្លឹកត្នោតស្រាប់តែរអិលជើងធ្លាក់ពីលើដើមត្នោតកម្ពស់ប្រមាណជាងជិត២០ម៉ែត្របណ្ដាលឱ្យស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២១ ស្ថិតនៅចំណុចភូមិព្រះអង្កកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។
តាមសមត្ថកិច្ចស្រុករំដួលបានឱ្យដឹងថាបុរសខាងលើមានឈ្មោះជា សុខន អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជនពិការ រស់នៅភូមិព្រះអង្កកែវ ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើបានឡើងទៅលើដើមត្នោតដើម្បីកាប់ស្លឹកយកមកផ្ទះ ខណៈនោះមិនដឹងជាយ៉ាងម៉េចស្រាប់តែឃើញគាត់ធ្លាក់ពីលើដើមត្នោតកម្ពស់ប្រមាណជិត២០ម៉ែត្របណ្ដាលឱ្យស្លាប់ភ្លាមៗបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារទាំងព្រឹក។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ដើម្បីពិនិត្យនិងធ្វើកំណត់ហេតុ ហើយបានប្រគល់សពទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕ យឹម សុថាន


ចែករំលែក៖