ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ទំនងស្រវឹងស្រាជិះម៉ូតូដួលតាមផ្លូវប្រឡាយស្លាប់ទាំងកណ្ដាលយប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ទំនងស្រវឹងស្រាបើកម៉ូតូរ៉េចង្កូតដួលតាមផ្លូវប្រឡាយម្នាក់ឯងបណ្ដាលអោយស្លាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចកាលពីវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ខែ កុម្ភៈ ឆ្នាំ ២០២១ នៅចំណុចលើផ្លូវប្រឡាយ ស្ថិតក្នុងភូមិព្រៃបឹង ឃុំ ម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។

សមត្ថកិច្ចស្រុករំដួលបានអោយដឹងថាបុរសខាងលើមានឈ្មោះឈឺ ហឿន អាយុ៤៦ឆ្នាំ មុខរបរកសិកររស់នៅភូមិធ្មា ឃុំ ធ្មា ស្រុករំដួល។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ១AU ៨៣៨៩តែម្នាក់ឯងចំណុចលើផ្លូវប្រឡាយ ទាំងយប់អាធ្រាត្រក្រោយមកស្រាប់តែមានការភ្ញាក់ផ្អើលថាខណៈឃើញបុរសខាងលើដួលច្រង៉ាប់ច្រងឹលជាមួយម៉ូតូស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានបញ្ជាក់ថាបុរសរងគ្រោះពិតជាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូម្នាក់ឯងដោយសារមូលហេតុ  អ្នកបើកបរម៉ូតូស្រវឹងស្រាខ្លាំង។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត៕

ដោយ៖យឹម សុថាន


ចែករំលែក៖