ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុនហេង ចេញលិខិតអនុញ្ញាត ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ តាមការយល់ព្រមពី សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចេញលិខិតអនុញ្ញាត ស្តីពី ការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដោយបានទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការនូវវ៉ាក់សាំង AstraZeneca’s CoVID-19 ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសអង់គ្លេស និងប្រទេស មួយចំនួនក្នុងលក្ខខណ្ឌនៃការប្រើប្រាស់បន្ទាន់ (Emergency Use Authorization)។ វ៉ាក់សាំងនេះត្រូវបានដាក់ ឱ្យអនុវត្តតាមពិធីសារ ស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ចាប់ពីថ្ងៃចុះហត្ថលេខានេះ តទៅ៕

ដោយ៖ សិលា


ចែករំលែក៖