ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ឈ្មោះ វឿន វណ្ណឌី ភេទប្រុស អាយុ ២២ ឆ្នាំ នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ត្រូវបានកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តបាត់ដំបងចាប់ខ្លួន ជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៤០ថង់ រួចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមច្បាប់។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុកម្លាំនគរបាលស្រុកបានចាប់ខ្លួនបុរសខាងលើនៅភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌលខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ខណ:កំពុងធ្វើសកម្មភាពចែកចាយថ្នាំញៀន។ ជាមួយនេះសមត្ថកិច្ច
បាននិងរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៤០កញ្ចប់រួចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់រួចហើយ៕
ដោយ៖ប្រាថ្នា