ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង ១៨និង៤៧នាទី ថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១ កម្លាំងមន្ទីរជំនាញនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តសហការ ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រៃវែង បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅចំណុចភូមិឯការាមសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
ជនសង្ស័យដែលកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនទាំង២នាក់ខាងលើមាន៖
១-ឈ្មោះ ជ័យ សំបូរ ភេទប្រុស អាយុ២៨ឆ្នាំរស់នៅភូមិលេខ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។
២-ឈ្មោះ យាន ស្រីុ ភេទប្រុសអាយុ៤២ឆ្នាំ រស់នៅភូមិភ្លយ សង្កាត់តាកោ ក្រុងព្រៃវែង ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖
ម្សៅក្រាមពណ៌សចំនួន២៦កញ្ចប់ទម្ងន់៦៨,០៩ក្រាមថ្លឹងទាំងសំបកថង់,ទូរស័ព្ទដៃចំនួន៣គ្រឿង, ម៉ូតូចំនួន១គ្រឿង,រថយន្តកាមរីបាឡែន១គ្រឿង, ថង់សម្រាប់ច្រកថ្នាំញៀន១២ដុំ, ទុយយោសម្រាប់រំលែកថ្នាំចំនួន៣, ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀន១សម្រាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹង វត្ថុតាងត្រូវបាននាំខ្លួនទៅទីបញ្ជាការកងរាជអាវុធខេត្តដើម្បីបន្តនិីតិវិធី ៕
ដោយ៖ ស សម