ខេត្តឧត្ដរមានជ័យ៖ បុរសពីរនាក់បានរងរបួសធ្ងន់ខណ:បើកអេស្កាវ៉ាទរកាយដីជាន់ចំមីនតោនកាប់ក្រោមដីសេសសល់កាលពីសម័យសង្ក្រាម។ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៩៖០០នាទី ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា មានករណីអេស្កាវ៉ាទ័របើកជាន់មីនតោនបណ្តាលឱ្យរងរបួសមនុស្សចំនួន២នាក់ និងដាច់ច្រវាក់កង់អេស្កាវ៉ាទ័រនៅភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្ត ឧត្តរមានជ័យ។
រឿងហេតុនេះកើតឡើងក្នុងនៅពេលដែលឈ្មោះ លេខ ឡី ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរលំស្វាយ ឃុំជន្លាសដៃ ខេត្តសៀមរាប បានបើកអេស្កាវ៉ាទ័រជីកស្រះឱ្យឈ្មោះ ស៊ុម តង ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ គ្រូបង្រៀន រស់នៅភូមិឃុំកើតហេតុ
នៅខាងក្រោយផ្ទះចម្ងាយ១០០ម៉ែត្រ ស្រាប់តែអេស្កាវ៉ាទ័រជាន់មីនតោនបណ្តាលឱ្យផ្ទុះដាច់ច្រវាក់កង់ធ្វើឱ្យឈ្មោះ ស៊ុម តង ដែលកំពុងឈរមើលនៅទីនោះ រងរបួសធ្ងន់ត្រង់កំភួនដៃខាងស្តាំនិងត្រូវអំបែងតូចៗពេញខ្លួន ចំណែកអ្នកបើកអេស្កាវ៉ាទ័ររងរបួសស្រាល ។
បច្ចប្បន្ន ជនរងគ្រោះទាំងពីរបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕
ដោយ៖ប៉ែន នួន