ភ្នំពេញ៖ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ និងជាអនុប្រធានទី១ តំណាងលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមការងារចុះជួយសង្កាត់ក្បាលកោះ លោក ស្រេង គឹមស្រ៊ន អនុប្រធានក្រុមការងារចុះជួយសង្កាត់ក្បាលកោះ លោក ឃី សុង ចៅសង្កាត់ក្បាលកោះ បានចុះសួរសុខទុក្ខនិងនាំយកអំណោយជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតជីវភាពចំនួន២០គ្រួសារ ។
អំណោយដែលចែកជូននៅពេលនោះរួមមាន៖ ទឹកត្រី ទឹកសុីអុីវ មី អង្ករចំនួន១០គីឡូក្រាមនិងថវិកាមួយចំនួន។
ក្នុងឱកាសនោះដែរលោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានចុះសួរសុខទុក្ខគ្រួសារសពលោក ហេង ផល្លីន ជាសមាជិកភូមិយកបាត្រ១ ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីពេលថ្មីៗនេះ ។ លោកបានឧបត្ថម្ភជូនគ្រួសារសព មានអង្ករ ទឹកត្រី ទឹកសុីអុីវ មី និងថវិកាចំនួន១០០,០០០រៀលផងដែរ៕
ដោយ៖ ចន្ទ លីហ្សា