ព័ត៌មានទាន់ហេតុការណ៍៖

ហេតុការណ៍គួរឱ្យរន្ធត់រវាងរថយន្តនិងរថយន្ត បុកគ្នាពេញទំហឹងធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើរ រងបួសធ្ងន់ស្រាល៧នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គួរឲ្យរន្ធត់រវាងរថយន្តនិងរថយន្តបុកគ្នា លាន់ដូចរន្ទះខណ:បើកបរបញ្ច្រាសទិសគ្នា នៅលើកំណាត់ផ្លូវជាតិលេខ៩ព្រះវិហារ ស្ទឹងត្រែង បើកបរមិនគោរពច្បាប់អាទិភាព ទើបបណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរ រងរបួសធ្ងន់ស្រាល៧នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ កើតឡើងនៅថ្ងៃសៅរ៍ ០២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១២៖១០នាទី ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេ ខ៤៨១/៤៨២ លើផ្លូវ ជាតិលេខ៩ ស្ថិតក្នុងភូមិសំអាង ឃុំសំអាងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

នេះបើតាមរបាយការណ៍សមត្ថកិច្ចនគបាល ស្រុកថាឡាបរិវ៉ាត់បានបញ្ជាក់ថា: ករណីគ្រោះថ្នាក់ចរាចរណ៍រ វាងរថយន្តបុករថយន្តដូចគ្នា ដោយអ្នកបើកបររថយន្តឈ្មោះជិម ឆៃ ភេទប្រុសអាយុ32ឆ្នាំ ជនជាតិខ្មែរមុខរប បើកបររថយន្តគួរ៉េដឹកមាន់ ពាក់ស្លាកលេខព្រះវិហារ.3A.0144 មានទីលំនៅភូមិបឹងដូន សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
សទិសដៅជើងទៅត្បូង បានបុកជាមួយរថយន្តម៉ាក RX300 ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ.2S.2188 ទិសដៅពីត្បូងទៅជើង
អ្នកបើកបររថយន្តឈ្មោះញ៉ែម កិន ភេទប្រុស អាយុ៤២ឆ្នាំជនជាតិខ្មែរមុខរបរបើកបរ មានទីលំនៅភូមិត្បែងមានជ័យ ឃុំត្បែងមានជយ័ ស្រុកឆែប ខេត្តព្រះវិហារ។

សមត្ថកិច្ចបញ្ចាក់ថា: គ្រោះថ្នាក់ខាងលើបណ្តាលឲ្យមនុស្ស៧នាក់រងរបួសធ្ងន់ស្រាល របួសធ្ងន់០៤នាក់ ប្រុសរបួសស្រាល០៣នាក់ក្នុងនោះស្រី០១នាក់ចំណែករថយន្តរងការខូចធ្ងន់០២គ្រឿងមូលហេតុបើកបរមិនប្រកាន់ស្តាំ ទើបបណ្តាលឪ្យមានគ្រោះថ្នាក់ដូច្នេះ។
ក្រោយកើតហេតុជនរងគ្រោះខាងលើ ត្រូវបានដឹកបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត ភ្លាមៗដើម្បីសង្គ្រោះបន្ទាន់។ ចំណែករថយន្តទាំងពីររងការខូចខាតផ្នែកខាងមុខទាំងស្រុង ត្រូវបាននគរបាលចរាចរណ៍ដឹកយកមករក្សាទុកនៅស្នងការដ្ឋាន នគបាលខេត្តស្ទឹងត្រែង រងចាំដោះស្រាយនៅពេលក្រោយ៕


ដោយ៖ មាស សុផាត


ចែករំលែក៖