ខេត្តរតនគិរី៖ ស្រ្តីវ័យ៣០ឆ្នាំមានសម្ផស្សស្រស់ស្អាតម្នាក់បានចង.កសម្លាប់ខ្លួនឯងដោយមិនដឹងពីមូលហេតុ។
ករណីធ្វើអត្តឃាតខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោង១៨៖០០នាទីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ត្រង់ចំណុចផ្ទះជួលរបស់លោក ណុប សឿន បន្ទប់លេខ១ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ប្រភពព័ត៌មានពីគណៈបញ្ជាការឯកភាពក្រុងបានលុងខេត្តរតនគិរីបានឱ្យដឹងថា សាកសពស្ត្រីខាងលើនេះមានឈ្មោះ ជា ស្រីម៉ិច ហៅ ស្រីស្រស់ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណេីតនៅសង្កាត់ព្រែកតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ស្នាក់នៅបណ្តោះអាសន្នជាមួយក្មួយស្រីបង្កេីតឈ្មោះ អាត ស្រីលាភ អាយុ១៣ឆ្នាំ ជនជាតិខ្មែរ។
បន្ទាប់ពីបានពិនិត្យធ្វើកោសល្យវិច័យរួចកម្លាំងសមត្ថកិច្ចជំនាញបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជីវ័ន្ត