ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្តខេត្តស្ទឹងត្រែងនៅរដូវចូលឆ្នាំចិន បានជាង១ម៉ីននាក់ក្នុងរយ:៤ថ្ងៃ

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ គេសង្គេតឃើញថាក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំនេះមានភ្ញៀវជាតិជាច្រើនមកពីតាមបណ្តាខេត្តផ្សេងៗ ជាពិសេសមកពីរាជធានីភ្នំពេញតែម្តង មកលេងកម្សាន្តនៅតាមរមណីយដ្ឋានអេកូទេសចរណ៍ជាច្រើនកន្លែង ដែលកំពង់រីកដុះដាល។
ភ្ញៀវបានកោតសរសើរនូវសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យដែលខេត្តយើងធ្វើបានរួចរាល់ជាស្ថាពរ និងកំពុងស្ថាបនាជាបន្តបន្ទាប់ ដោយមានលោកម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តដឹកនាំ។
នេះជាសក្តានុពលដែលអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិជាច្រើនមកកម្សាន្តផងដែរ។ បើគិតពីថ្ងៃ១១,១២,១៣និងទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានរហូតដល់ជាង១ម៉ីននាក់ក្នុងឆ្នាំនេះ ដោយសារប្រទេសកម្ពុជាយើង មានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីស្របច្បាប់ ទើបមានអ្វីៗ មកដល់សព្វថ្ងៃនេះ អរគុណសន្តិភាព។

បើតាមរបាយការណ៍របស់លោកអុិន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ចាក់ថា ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍ និងសហគមន៍អេកូទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅខេត្តស្ទឹងត្រែងឆ្នាំនេះ មានការថយចុះតែមិនគួរឲ្យកត់សម្គាល់ប៉ុន្មានទេ ក្នុងរយ:ពេល៤ថ្ងៃជាប់ៗគ្នា ដោយគិតពីថ្ងៃទី១១ដល់ថ្ងៃទី១៤ខែកុម្ភ: ឆ្នាំ២០២១នេះ។

លោកបញ្ជាក់ទៀតថា ភ្ញៀវទេសចរជាតិដែលមកកម្សាន្តតាមបណ្តាខេត្តនានា មានចំនួនសរុប១០,៨៣១នាក់ ថយចុះ១២,៨៣៣នាក់ ស្មើ៥៤.២៣% ភ្ញៀវអន្តរជាតិមានចំនួន៣០នាក់ ថយចុះ១៨៩នាក់ ស្មើ៨៦.៣០%។ ភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបមានចំនួន១០.៨៥៩នាក់ ថយចុះ១៣.០២៤នាក់ ស្មើនិឹង.៥៤,៥៣% តាមការជាក់ស្ដែងគឺថយចុះបន្តិចបន្តួចតែប៉ុណ្ណោះ បើធៀបឆ្នាំកន្លងមក៕

ដោយ៖មាស សុផាត


ចែករំលែក៖