អន្លង់វែង ៖ នៅព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការ កងការពារព្រំដែន ដាក់ផែនការណ៍ដល់កម្លាំងជួរមុខទាំង៦កងអនុសេនាធំ ឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ចូលសហគមន៍។
លោកមេបញ្ជាការ បានដាក់បទបញ្ជា ដាច់ខាតដល់កងកម្លាំង គ្រប់បណ្តាគោលដៅដែលយាមតាមច្រករបៀង ត្រូវយកចិត្ដទុកដាក់ រឹតបន្តឹង និងល្បាត ត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនចូលមកមិនបានធ្វើចត្តាឡីស័កដាច់ខាតគ្រប់បណ្តាគោលដៅដែលបានកំណត់ ។ ពិសេសរកអោយឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរចូលតាមគ្រប់រូបភាព ដើម្បីមានវិធានការតាមផ្លូវច្បាប់៕
ដោយ៖សិលា