ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុដោយសារជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ នៅលើបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតនៅក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ។
ប្រភពពីនគរបាលស្រុកអូរយ៉ាដាវបានឲ្យដឹងថារថយន្តបង្កមួយគ្រឿងម៉ាកFord rangerពណ៌ប្រផេះ ពាក់ស្លាកលេខ រតនគិរី ២C-៧១៧១មានទឹសដៅពីលិចទៅកើបុកម៉ូតូពីក្រោយហើយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗបន្ទាប់ពីកើតហេតុ។
ជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុឈ្មោះ សេវ ផៀក ភេទស្រី អាយុ២៦ឆ្នាំមានទីលំនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីបើកបរម៉ូតូមួយគ្រឿងម៉ាក wave ពណ៌ខៀវ អត់ស្លាកលេខ។
ក្រោយកើតហេតុកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំប៉ក់ញ៉ៃបានចុះមកធ្វើអន្តរាគមន៍វាស់វែងពិនិត្យហើយបានប្រគល់សពឲ្យក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។
មធ្យោបាយបង្ករទាំង២គ្រឿងបានកម្លាំងបានយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំប៉កញ៉ៃរងចាំធ្វើការដោះសា្រយគ្នាតាមក្រោយ៕
ដោយ៖ ជីវ័ន្ត