ភ្នំពេញ ៖ យុទ្ធធានាការប្រយុទ្ធប្រឆាំងជំងឺកូវីដ19អាជ្ញាធរធ្វើការផ្សព្វផ្សាយត្រូវតែរក្សាគំលាតមិនអោយមានការជួបជុំគ្នាការពារជំងឺឆ្លងតែកន្លែងបើកអនឡាញមួយកន្លែងនៅតែមិនស្ដាប់ការណែនាំ តែទីតាំង អុីធើ ណេត២៤ម៉ោងបង្កប់ឡូតូនិង ល្បែងស៊ីសង ភ្នាល់បាល់បើកលេងយ៉ាងរលូនផ្គើននិង ជាអាជ្ញាធរខណ្ឌចំការមន មួយកន្លែងដែលមានទីតាំងផ្ទះ៣៦ABo តាមលេខ៤៦៦ ភូមិ៨ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បើកលេងយ៉ាងរលូន អាជ្ញាធរនិងសមត្ថកិច្ច មិនហ៊ានបង្រ្កាប ដោយផ្គើននិងបទបញ្ជាលោកអភិបាលក្រុង។
ដោយឡែកលោកវរសេនីយ៍ឯក យិន សាន អធិការខណ្ឌចំការមនបានអោយដឹងថា ទីតាំងកើតហេតុខាងលើ សង្ស័យលួចបើកល្បែងសុីសងខុសច្បាប់ ហេីយលោកនឹងចុះត្រួតពិនិត្យមេីលជាក់ស្តែងថាតេីអាជីវកម្មនេះមានច្បាប់ឬក៏អត់ ប៉ុន្តែបេីគ្មានច្បាប់នោះទេគឺសម្រេចផ្អាកតែម្តង។
អធិការខណ្ឌ បន្តថា យោងតាមបទបញ្ជារបស់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌចំការមន នៅពេលប្រជុំវេទិការសាធារណៈសូមអោយរក្សាគំលាតយ៉ាងតិច ១.៥ម៉ែត្រនិងពេលចេញពីផ្ទះត្រូវពាក់ម៉ាស់និងលាងដៃសាប៊ូអាកុលអោយបានញឹកញាប់រក្សាអនាម័យផងដែរក្នុងនោះទទួលសំណូមពរពីប្រជាពលរដ្ឋក្នុងមូលដ្ឋានតែងតែលើកពីបញ្ហាការលួចបើកល្បែងសុីសងខុសច្បាប់ក្នុងមូលដ្ឋានត្រូវតែបង្រ្កាបជាដាច់ខាតកុំអោយកើតមានដោយសារសុទ្ធសឹងតែជម្រករបស់ជនសង្ស័យលួចមកសងំលេងល្បែងសុីសងអស់លុយកាក់ហើយនិងចេញទៅលួចសម្ភារឆក់ប្លន់ពីប្រជាពលរដ្ឋមិនខានឡើយ។
ដូច្នេះលោក សូមផ្ដាំនិងទៅប្អូនយុវជនប្រុសស្រីទាំងអស់កុំលេងល្បែងសុីសងនិងប្រើប្រាស់គ្រឿងញៀនវាជាទង្វើខុសច្បាប់ហើយបំផ្លាញទ្រព្យសម្បត្តិបែកបាក់គ្រួសារខូចអនាគត់មួយជីវិតត្រូវខិតខំសិក្សារកសូត្រជាទំពាំងស្នងឬស្សីដើម្បីយកចំណេះដឹងមកបំរើសង្គមនៅចំណុចល្អៗដើម្បីចែករំលែកដល់ប្រជាពលរដ្ឋផ្សេងទៀត៕
ដោយ៖ ជីណា