ព័ត៌មានទាន់ហេតុការណ៍៖

ជនរពឹសដៃម្នាក់ត្រូវនគរបាលខណ្ឌប្ញស្សីកែវចាប់វ៉ៃខ្នោះករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង៣ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នគរបាលខណ្ឌប្ញស្សីកែវនិងនគរបាលប៉ុស្តិ៍រដ្ឋបាលប្ញស្សីកែវសហការគ្នាចុះបង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅចំណុចផ្លូវបេតុង ក្រុុមទី៦ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវបានប្រាប់ឱ្យដឹងថា កម្លាំងល្បាតខណ្ឌនិងប៉ុស្តិ៍ឫស្សីកែវបានឃាត់មុខសញ្ញាខាងលើ ខណៈដែលកម្លាំងសមត្ថកិច្ចល្បាតបានឃេីញជនសង្ស័យឈររេរានៅមុខផ្ទះប្រជាពលរដ្ឋ ធ្វើឱ្យកម្លាំងសមត្ថកិច្ចមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យរកឃេីញឧបករណ៍សម្រាប់ធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិក៏ឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង នាំមកកាន់ប៉ុស្តិ៍ឫស្សីកែវ តែម្តង។

ជនសង្ស័យឈ្មោះ ទៀត មីស៊ីម៉ាទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ និងទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន )
សម្ភារដកហូតមាន សោលេខ៨ចំនួន ១ដេីម, ដែកសំប៉ែតកែច្នែសម្រាប់កាច់សោ.កម៉ូតូចំនួន២ដេីម, ដែកលួសកែច្នៃ សម្រាប់ឆ្កឹះសោចំនួន១ដេីម។

នៅពេលនេះផ្នែកជំនាញខណ្ឌកំពុងសាកសួរយកចម្លេីយដើម្បីកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ ជីណា


ចែករំលែក៖