ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលខណ្ឌនិងប៉ុស្តិ៍ឫស្សីកែវបានធ្វើការបង្ក្រាបជាក់ស្ដែងនិង បានឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វិន ស្វិត ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិក្រគរ ឃុំផ្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មុខរបរមិនពិតប្រាកដ។
សម្ភារដកហូតមានម្សៅក្រាមពណ៌សថ្លាចំនួន៧កញ្ចប់។

ចំពោះមុខកម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖