ព័ត៌មានទាន់ហេតុការណ៍៖

មេបញ្ជាការយោធភូមិភាគ៥ចុះពិនិត្យស្ថានភាពព្រំដែនប៉ោយប៉ែតខ្លាចក្រែងពលករលួចរត់ឆ្លងដែនចូលដោយខុសច្បាប់

ចែករំលែក៖

មេខេត្តបន្ទាយមានជ័យ៖ នារាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ អមដំណើរដោយលោកអភិបាលរងខេត្ត. លោកបញ្ជាការកងរាជអាវុធហត្ថខេត្ត. លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ លោកអភិបាលក្រុងប៉ោយប៉ែត អញ្ជើញចុះត្រួតកងកម្លាំងអន្តរាគមន៍ របស់កងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើងសហការជាមួយកម្លាំងចម្រុះនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ។

មេបញ្ជាការស្តីទីយោធភាគទី៥ឧត្តមសេនីយ៍ទោ សេង ធារិន
បានដាក់បទបញ្ជាដាច់ខាតដល់កងកម្លាំង ទាំងអស់ត្រូវអនុវត្តន៍បទបញ្ជាថ្នាក់លើ ម៉ឺង ម៉ាត់បំផុត ដើម្បីធានាបានគ្មានការលួចឆ្លងដែនចូលដោយមិនបានធើ្វចត្តាឡីស័ក ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា។

គ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ រឹតបណ្តឹង និងល្បាត ត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនចូលមកមិនបានធ្វើចត្តាឡីស័កដាច់ ខាតតាមបណ្តាគោលដៅដែលបានកំណត់ ។ ពិសេសរកឱ្យ ឃើញនូវមេខ្យល់លួចនាំប្រជាពលរដ្ឋខ្មែរចូលតាមគ្រប់ រូបភាព ដើម្បីមានវិធានការតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖