ភ្នំពេញ ៖ បើយោងតាមផេករបស់កងកម្លាំងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានប្រកាសស្វែងរកគ្រួសារសពលោក ឈីម ឈាងលី Chhen ChheangLy ជាទាហានម៉ារីន ត្រូវបានរកឃើញ ឆ្អឹងនិងស្លាកឈ្មោះ ក្នុងនាវាចម្បាំង ១គ្រឿង ត្រូវបានបាញ់ពន្លិច ក្នុងបាតទន្លេមេគង្គ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្បែរព្រំប្រទល់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល អំឡុងឆ្នាំ១៩៧២។ បើសាច់ញាតិ ចង់យកធាថ ទៅធ្វើបុណ្យតាមប្រពៃណី អាចទាក់ទង ទៅរដ្ឋបាលខេត្តកំពង់ចាម ឬមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
សូមបញ្ជាក់ថា ឆ្អឹង និងស្លាកឈ្មោះ ខាងលើនេះ កម្លាំងបោសសម្អាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះក្រោមទឹក បានរកឃើញ នៅដើមខែមករា ឆ្នាំ២០២១នេះ៕
ដោយ៖ ស សម