ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​​ក្រុមចោរ៣​នាក់លួច​ទ្រព្យសម្បត្តិ​របស់​ពលរ​ដ្ឋ​ នៅ​លើ​ខ្នងភ្នំ​គូលែនបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តសៀមរាប ​៖ ​​កម្លាំងនគរបាលស្រុកស្វាយលើ បានឃាត់ខ្លួន​ជនសង្ស័យ៣នាក់កាលពីថ្ងៃទី​១៧ ​ខែកុម្ភៈ ​ឆ្នាំ​២០២១​ ស្ថិត​នៅ​លើ​ខ្នង​ភ្នំ​គូលែន ក្នុងភូមិ​ព្រះ​អង្គរធំ ឃុំ ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ពាក់ព័ន្ធករណីលួច យក​កាបូប​ប្រាក់​និង គ្រឿងអលង្កា​របស់ជនរងគ្រោះជាអ្នកលក់ដូរនៅរមណីយដ្ឋានភ្នំគូលែន។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកស្វាយលើបានឲ្យដឹងថា
នៅ​ថ្ងៃទី​១៦ ​ខែកុម្ភៈ ​ឆ្នាំ​២០២១ ​នៅ​ចំណុច​កើតហេតុ តុ​លក់​ផ្លែ​ដូង ភូមិ ព្រះ​អង្គរធំ ឃុំខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​មានជនសង្ស័យ៣នាក់រួមគ្នាលួចយកកាបូបលុយពីអ្នកលក់ដូរម្នាក់ហើយគេចខ្លួន។
ក្រោយមកកម្លាំង​នគរបាល​ជំនាញ បាន​កំណត់​មុខសញ្ញា​និង​បាន​នាំ​ឈ្មោះ​សារឿន មករា ភេទ​ប្រុស​ អាយុ​១១​ឆ្នាំ​, ឈ្មោះ ឡិ​ក លាង​ ភេទ​ប្រុស​ អាយុ១៧​ឆ្នាំ ,​ឈ្មោះ ស៊ុយ ចិន្ដា ភេទស្រី ​អាយុ១៩​ឆ្នាំ មក​សួរនាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ខ្នងភ្នំ ក្រោយពី​ស្រង់​ចម្លើយ​រួច ឈ្មោះ សារឿន មករា បាន​សារភាព​ថា រូប​ខ្លួន ត្រូវ​បាន ម្ដាយបង្កើត​ឈ្មោះ ទិ​ត្យ ណាក់​ បាន​បញ្ជា​ឲ្យ​ទៅ​លួច​កាបូប​ដាក់​ប្រាក់​របស់​តា​លក់​ផ្លែ​ដូង​(​ឈ្មោះ លឹម មុត​) ​ហើយ​រូប​ខ្លួន ក៏បាន​ធ្វើ​ធ្វើ​សកម្មភាព​លួច​យក​កាបូប​នោះ​បាន​សម្រេច ហើយ​រត់​ឡើងទៅ​ផ្លូវ ខាងលើ លាក់​ទុក​កាបូប​នៅ​គំនរ​សំបក​ផ្លែ​ដូង តាមផ្លូវ​ចុះទៅ​ទឹកធ្លាក់។បន្ទាប់មក រូបគេ​ក៏​គេចខ្លួន​បាត់​ទៅ ហើយ​នៅក្នុង​សកម្មភាព​ដែល​ឈ្មោះ សារឿន មករា បានធ្វើ សកម្មភាព ឈ្មោះ ឡិ​ក លាង និង​ប្រពន្ធ​ឈ្មោះ ស៊ុយ ចិន្ដា ដែល​ត្រូវ​កូន បង្កើត​នឹង​កូនប្រសា របស់​ឈ្មោះ ទិ​ត្យ ណាក់​។ រហូតដល់​ព្រឹក​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០២១​វេលា​ម៉ោង​០៦និង៣០​នាទី​ព្រឹក ​ពេល​ស្ងាត់ ទើប​ឈ្មោះ សារឿន មករា បាន​យក​កាបូប​នឹង​សម្ភារៈ​ដែលមាន​ក្នុងនោះ​(​ខ្សែក​ចំនួន​ពីរ​ខ្សែ​ចិញ្ចៀន មួយ​វង់ នឹង​ប្រាក់​មួយចំនួន​)​ដែល​ខ្លួន​លួចបាន​នោះ​យកទៅ​ឲ្យ​ម្តាយ​ទុក។ លុះពេល​កម្លាំង​សមត្ថកិច្ច​បាន​នាំ​ឈ្មោះ សារឿន មករា និង​ម្តាយ​ឈ្មោះ ទិ​ត្យ ណាក់ ទៅ​ឆែក​ផ្ទះ ​ឃើញ​ប្រាក់​រៀល​ចំនួន ៨០០០០០​រៀល (​ប៉ែតសិប​ម៉ឺន​)​រៀល ហើយ បាន​យក​ខ្សែក​ចំនួន​ពីរ​ខ្សែ បន្តោង​រូប​ព្រះ​មួយ​អង្គ និង​ចិញ្ចៀន​សញ្ញា ត្រា​មួយ​វង់​យក​ទៅ​លាក់ទុក​នៅ​ចម្ការក្រោយ​ផ្ទះ​។
ប្រភពដដែលបានឲ្យដឹងទៀតថាករណីនេះ​កម្លាំង​នគរបាល​ជំនាញ​បាន​ដកហូត សម្ភារៈ​វត្ថុតាង​ទាំងអស់​ខាងលើ​រួមមាន​៖ ១ ខ្សែក​ធ្វើ​អំពី​លោហធាតុ ពណ៌​លឿង ចំនួន​មួយ​ខ្សែ​ទម្ងន់​១០​ជី មាន​ប្រវែង ៥៩​សម​។ ២ ខ្សែក​ធ្វើអំពើ​លោហធាតុ​ពណ៌​លឿង​ចំនួន​មួយ​ខ្សែ​ ទម្ងន់​១០​ជី​ និង​បន្តោង​រូប​ព្រះ​ទម្ងន់​៧​ជី មួយ​អង្គរ មាន​ប្រវែង ៦៣ សម​ទាំង​បន្តោង​រូប​ព្រះ​មួយ​។​ ៣ ចិញ្ចៀន​ធ្វើ​អំពី​លោហធាតុ​ ពណ៌​លឿង​ទម្ងន់​៨​ជី​(​ចិញ្ចៀន​រូប​ត្រា​)​មួយ​វង់។ ៤ ប័ណ្ណ​សំគាល់ យានយន្ត (​កាត់​គ្រី​)​មួយ​សន្លឹក​សោ​ម៉ូតូ ចំនួន​មួយ​គ្រាប់។៥ ប្រាក់​រៀល​ចំនួន ៨០ ០០០០​រៀល​(​ប៉ែតសិប​ម៉ឺន​)​រៀល ។ ៦ ស្ទិ​កខ​រ៍ (​កូន​បាស​)​ចំនួន​មួយ ។ ៧​កាបូប ស្ពាយ​ចំហៀង ពណ៌​ខ្មៅ​ចំនួន​មួយ។សម្ភារ:និងវត្ថុ​តាង​ទាំងនេះ សមត្ថកិច្ច​បាន​ប្រគល់​ឲ្យ​ជនរងគ្រោះ ឈ្មោះ លឹម មុត វិញ​។ ដោយឡែក ជនសង្ស័យ ឈ្មោះ សារឿន មករា​ ភេទ​ប្រុស អាយុ១១​ឆ្នាំ ដែល​ជា​អនីតិជន​អាយុ១១ឆ្នាំ កម្លាំង​យើង​បានធ្វើ​កិច្ចសន្យា​នឹង​ឲ្យ ឪពុក ធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។​ ឯជនសង្ស័យ​ទាំងបី​នាក់ ត្រូវនឹងកម្លាំង​នគរបាល​ជំនាញ​កំពុង​កសាង​សំណុំរឿចាត់ការ​តាមនីតិវិធី៕

ដោយ៖ប្រាថ្នា


ចែករំលែក៖