ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរអាកាសចរណ៍ស៊ីវិលសហព័ន្ធអារ៉ាប់រួម អនុញ្ញាតឲ្យយន្តហោះប្រភេទ Boeing 737 MAX បន្តចាប់ផ្តើមហោះហើរឡើងវិញ

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា៖​ អាជ្ញាធរអាកាសចរណ៍ស៊ីវិលសហព័ន្ធអារ៉ាប់រួម (UAE) បានអនុញ្ញាតឲ្យយន្តហោះប្រភេទ Boeing 737 MAX បន្តចាប់ផ្តើមហោះហើរឡើងវិញ។

សូមជម្រាបថា​ កាលពីខែវិច្ឆិកា​ ឆ្នាំ២០២០កន្លងទៅ​​ សហរដ្ឋអាមេរិក បានដកការហាមឃាត់របស់ខ្លួន លើយន្តហោះ Boeing 737 MAX។ ចំណែកទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍សហព័ន្ធអឺរ៉ុប បានដកការហាមឃាត់របស់ខ្លួន កាលពីខែមុន។

គួររម្លឹកថា​ កាលពីខែមីនា ឆ្នាំ២០១៩​ យន្តហោះប្រភេទខាងលើ​ ត្រូវបានផ្អាកការហោះហើរ នៅទូទាំងពិភពលោក បន្ទាប់ពីមានហេតុការណ៍ធ្លាក់ចំនួន២ករណី ក្នុងរយៈពេលត្រឹមតែ៥ខែ ដោយបានសម្លាប់មនុស្សសរុប៣៤៦នាក់៕ដោយ​៖ស​ តារា​

 

រូបភាព​៖ឯកសារ​របស់BBC


ចែករំលែក៖