ព័ត៌មានទាន់ហេតុការណ៍៖

សាលាហ្វាពន្លឺសិល្បៈខេត្តបាត់ដំបង ស្នើឱ្យមានការចូលរួមចំណែកនិងការគាំទ្រដើម្បីបន្តការអប់រំក្មេងៗ

ចែករំលែក៖

សាលាហ្វារពន្លឺសិល្បៈនៅបាត់ដំបងនៅប៉ែកពាយ័ព្យនៃប្រទេសកម្ពុជាផ្តល់ការបណ្តុះបណ្តាលដល់កុមារពីសិល្បៈទស្សនីយភាព និងអនុវត្ដដូចជា ការគូររូប ជីវចលនា ការថតរូប ការរចនាក្រាហ្វិចនិងខ្សែភាពយន្ត បន្ថែមពីលើសិល្បៈសម្តែងដូចជា តន្ត្រី ល្ខោន របាំនិងការលោតហក់(កីឡា)។ លោក ស្រី បណ្ដូល ស្ថាបនិកម្នាក់នៃសាលាបានថ្លែងថាសាលានេះប្រឈមនឹងបញ្ហាហិរញ្ញវត្ថុដោយសារតែជំងឺ Corona រាតត្បាតហើយមិនអាចទទួលកូនសិស្សថែមទៀតទេ សូមអំពាវនាវឱ្យមានការចូលរួមចំណែកនិងការគាំទ្រដល់ដើម្បីបន្តការអប់រំក្មេងៗក្នុងប្រភេទសិល្បៈផ្សេងៗ។ លោក បញ្ជាក់ថា “ ខ្ញុំនៅក្មេងអាយុប្រហែល ១៣ឆ្នាំពេលខ្ញុំមកដល់ជុំរំហើយអ្នកឃើញក្មេងៗកំពុងរស់នៅក្នុងជុំរំជនភៀសខ្លួន ដូចកំពុងរស់នៅក្នុងពន្ធនាគារ។ អ្នកមិនមានទស្សនៈអ្វីផ្សេងខុសគ្នានោះទេដូច្នេះគ្រូរបស់ខ្ញុំដែលមកពីប្រទេសបារាំងឈ្មោះVéronique Decrop បានមកដល់ជំរុំជនភៀសខ្លួនហើយបន្ទាប់មកគាត់ផ្គត់ផ្គង់ផ្នែកសិល្បៈដល់ក្មេងៗដើម្បីបង្ហាញពីអារម្មណ៍រំជួលចិត្ដ/ជីវិតក្នុងភ្លើងសង្គ្រាម។ដូច្នេះខ្ញុំគិតថា Véronique បានរកឃើញទេពកោសល្យជាច្រើនពីក្មេងៗដែលកំពុងគូររូបស្អាតៗ និងពូកែខាងបង្ហាញគំនិដូច្នេះពួកគេព្យាយាមបើកសកម្មភាពសិល្បៈប៉ុន្តែនាងមិនបានបង្ហាត់ឬបង្វឹកទេ គ្រាន់តែឱ្យក្រដាសខ្មៅដៃ ឬកូល័រនៅពេលមានក្មេងណាម្នាក់គូរបានល្អ ដូច្នេះនាងអនុញ្ញាតឱ្យពួកគេបញ្ចេញគំនិតដោយខ្លួនឯង នាងគ្រាន់តែណែនាំបន្តិចបន្តួច និយាយខ្លះ ដូច្នេះនេះគឺជាគំនិតដំបូងដែលកុមារប្រហែល ១០០០ នាក់បានចូលរួមក្នុងសកម្មភាពនោះ។
ពួកគេបានទិញគ្រូសៀកម្នាក់ពីប្រទេសបារាំងសម្រាប់សកម្មភាពសប្បាយជាមួយក្មេងៗយកប្រតិបត្តិនៅពេលនោះពួកគេគិតថានៅប្រទេសកម្ពុជាមានទេពកោសល្យខាងសៀកច្រើនដូច្នេះខ្ញុំគិតថាយើងនាំស្ថាបនិកម្នាក់ឈ្មោះរបស់គាត់គឺលោកឃួន ដេត; គាត់ជាស្ថាបនិកនៃហ្វារពន្លឺសិល្បៈដែរ ប៉ុន្តែគាត់មានទេពកោសល្យខាងកាយសម្ព័ន្ធ។ គាត់បានហ្វឹកហាត់ កាយសម្ព័ន្ធក្នុងជំរុំជនភៀសខ្លួន (រិទ្ធិសែន 2) ។ ដូច្នេះគាត់បានមកបង្ហាត់ប្រហែលពី ៣ ទៅ ៦ ខែនៅសាលាសៀកជាតិក្នុងរាជធានីភ្នំពេញ។ នៅពេលគាត់ត្រឡប់មកវិញគាត់នៅតែបន្តបង្ហាត់សៀកនៅទីនេះ។- “ដូច្នេះឥឡូវនេះខ្ញុំជាស្ថាបនិកកំពុងធ្វើការជាគ្រូបង្រៀនសិល្បៈនៅទីនេះហើយខ្ញុំ ក៏ជាប្រធាននាយកដ្ឋានដែលយើងហៅថា COE៖ការផ្សព្វផ្សាយតាម សហគមន៍ និងការចូល រួម ដែលទទួលខុសត្រូវក្នុងការលើកកម្ពស់សិល្បៈនិងសកម្មភាពសិល្បៈសូម្បីតែនៅក្នុងទីក្រុង និងសហគមន៍ ឬសាលារៀន … ហើយនាំសិស្សមកសាលាហ្វារពន្លឺសិល្បៈដើម្បីអប់រំ ឬចូល សាលាសិល្បៈ។ប៉ុន្តែយើងចាប់ផ្តើមត្រឹមតែពីសិល្បៈទស្សនីយភាពប៉ុណ្ណោះដូចជា ការគូរគំនូរ ហើយបន្ទាប់មកតន្រ្តី បណ្ណាល័យ … គឺជាការអប់រំមួយប្រភេទប៉ុន្តែវាមិនមាននៅក្នុងប្រព័ន្ធអប់រំរបស់រដ្ឋាភិបាលនោះទេ។ ប្រភេទនៃការអប់រំដែលយើងផ្ដល់គឺ ល្បែងអប់រំនិងការលេង។ឥឡូវនេះយើងបែងចែកសកម្មភាពសំខាន់ចំនួន ៣ ជាធម្មតាយើងមាន ៤ រឺ ៥ ដូចជា៖ការអប់រំយើងមានសាលាមត្តេយ្យនិងថ្នាក់លម្ហែ (ពេលទំនេរដើម្បីហាត់សិល្បៈ) នេះរាប់បញ្ចូលទាំងសាលាសាធារណៈមកពីរដ្ឋាភិបាលនៅក្នុងបរិវេណសាលា។ ក្រោយមកយើងមានសាលាសិល្បៈអនុវត្តដែលផ្តល់នូវសិល្បៈទស្សនីយភាព ជីវចលនា រចនាក្រាហ្វិកហើយបន្ទាប់មកសាលាសិល្បៈសម្ដែងដូចជាការសម្ដែងសៀក ល្ខោន និងតន្ត្រី។ -“សាលារៀនរបស់យើងឥឡូវនេះពិតជាមានការប្រឈម(ផ្នែក) ហិរញ្ញវត្ថុយ៉ាងខ្លាំងដោយសារតែ Covid ដូច្នេះពេលនេះយើងស្នើសុំឱ្យសិស្សបង់វិភាគទានតែសិស្សខ្លះដែលអត់គ្រួសារពិតជាមិនមានសមត្ថភាពដោះស្រាយផ្នែកហិរញ្ញវត្ថុទេ អ៊ីចឹងយើងមិនទទួលស្វាគមន៍ក្មេងគ្រប់រូបនោះទេ។ ពីព្រោះគ្រូរបស់យើងមានកម្រិត ធនធានមានកំណត់។ យើងអាចស្វាគមន៍ចំនួនក្មេងដែលយើងមានលទ្ធភាពជួយតែប៉ុណ្ណោះ។ខ្ញុំគិតថាយើងគួរតែវិនិយោគលើការអប់រំដើម្បីបន្ដឱ្យវានៅឋិតឋេរ ដូច្នេះយើងស្នើសុំការគាំទ្រនិងការបរិច្ចាគព្រោះថ្លៃសាលាប្រហែល ២០០០ ដុល្លារ។អ៊ីចឹងយើងព្យាយាមរៀបចំនូវអ្វីដែលយើងហៅថាសហគ្រាសសង្គមដើម្បីផ្តល់ការងារឱ្យសិស្សដែលបញ្ចប់ការសិក្សាពីសិល្បៈទស្សនីយភាព សិល្បៈអនុវត្ដហើយជាពិសេសសម្រាប់ការសម្តែងសិល្បៈ តន្ត្រី សៀក ល្ខោន និងរបាំ”៕ដោយ៖វឌ្ឍនា


ចែករំលែក៖